13306b.jpg

ល្បិចទល់មេឃ វគ្គ៣៖ ព្រួញមួយបាញ់បានសត្វពីរ


ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយអាចផ្តួលសត្រូវឲ្យ
បរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ការប្រើប្រាស់ល្បិចកល
នេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវ
ជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ
ហេតុនេះមុននិងក្រោយនៃកិច្ចការត្រូវតែព្យាយាមរង់ចាំឲ្យបាននូវ​បរិយាកាសនិងពេលវេលា
ដែលសមស្រប ។

គោលគំនិតនិងសកម្មភាពរបស់មនុស្សដែលបែកឆ្វេងមានច្រើនសន្ធឹកសន្ធាប់ណាស់គឺព្រោះតែផល
ប្រយោជន៍ និងកេរ្ត៍ឈ្មោះប៉ុណ្ណោះ។ហេតុតែត្រូវការកេរិ៍្តឈ្មោះ គ្រប់គ្នាត្រូវតែខំប្រឹងដណ្តើមនៃការ
ប្រជែងពិតហើយត្រូវតែមានអ្នកឈ្នះនិងអ្នកចាញ់ អ្នកឈ្នះពិតជាសប្បាយហើយមុខខ្លាញ់ អ្នកចាញ់និង
ក្រៀមក្រំហើយសើចសេះឬក៏ត្រូវរងគ្រោះរបូសទាំងសងខាង។

ពេលអនុវត្តល្បិចកលហ៍នេះត្រូវផ្អែកលើគោការណ៍ ដូចនេះត្រូវស៊ើបឲ្យដឹងនូវស្ថានភាព ចិត្តគំនិតលក្ខ
ខ័ណ្ឌនៃជីវភាពបរិយាកាសជុំវិញរបស់បដិបក្ខឲ្យបានច្បាស់លាស់ ធ្វើការប្រៀបផ្ទឹមចំណុចដូចគ្នា បើគូរ
បដិបក្ខជាមនុស្សដែលស្រឡាញ់កេរិ៍្តឈ្មោះ គួរតែផ្តល់ការសរសើរឲ្យបានច្រើនតែបើជាមនុស្សលោភ
លន់ “ទ្រព្យសម្បត្តិផលប្រយោជន៍” គួរធ្វើចិត្តឲ្យទូលាយតែបើសិនជាគូរបដិបក្ខត្រូវការទាំង “កេរិ៍្តឈ្មោះ” ចង់បានទាំង“ផលប្រយោជន៍”ក្រៅពីការសរសើរ និងធ្វើចិត្តឲ្យទូលាយ ជៀសមិនផុតពីបញ្ចុះពេជ្របន្ថែម
លើចញ្ជៀនដែលពាក់នោះឡើយ។

នេះហើយដែលហៅថា៖ ធ្វើតាមចិត្តឲ្យតាមចង់គោលបំណង គឺមិនឲ្យគូរបដិបក្ខកើតការសង្ស័យតែបើទោះ
ជាមានការសង្ស៍យ ក៏មិនដល់ថ្នាក់ពាក់មុខយក្សដាក់គ្នាភ្លាមៗដែរ ធ្វើបែបនេះ គេហៅថាការចៀនត្រីឲ្យឆ្អិន
តាមសម្រួលរង់ចាំដល់ពេលវេលា ដែលសមស្របនិងទុំជោរហើយបញ្ចេញស្នៀតពិសពុល រកលេស
បង្កើតបញ្ហាអុជអាលឲ្យភាគីទាំងប៉ុន្មាន កើតការក្តៅក្រហាយដាក់គ្នារុញឲ្យប្រយុទ្ធយកស្លាប់រស់តែម្តង
ពេលនោះ យើងអាចអង្គុយគងអន្ទាក់ខ្លា មើលខ្លាខាំគ្នារង់ចាំរើសយកឆ្អឹង ព្រលាត់យកស្បែកខ្លាដោយ
ត្រជាក់ចិត្ត ។មនុស្សដែលឆ្លាតបំផុត ក្រោយសម្លាប់មនុស្សហើយ អាចឲ្យក្បាលដែលធ្លាក់ទៅដីចេះស្រែក
ថា(អរគុណ) ចំពោះខ្លួនទៀតផង។

(ប្រវត្តិជាក់ស្តែង) ក្នុងសម័យឈុវ-ឈីវ (មុនគ.ស.៧៧០ដល់៤៧៦) ជនមានអំណាចខ្លាំងនៅក្នុងនគរ
ឈីមានបីរូប មួយឈ្មោះធៀន-ខាយជាង,ពីរឈ្មោះកូវ-ជីយឺប៉ី, បីឈ្មោះកុង-ស៊ុនជា ជនទាំងបីទទួល
ការស្រឡាញ់យ៉ាងខ្លាំងពីព្រះរាជានៃនគរ អ្នកទាំងបីបានសុំគ្នាធ្វើជាបងប្អូនធម៌ ហើយបានប្រសិទ្ធនាម
ខ្លួនឯងថា៖ (អ្នកក្លាហានទាំងបីនៃអាណាចក្រឈី) ពួកគេសម្អាងលើសិទ្ធិអំណាចដើររាតត្បាតតាមអំពើ
ចិត្ត ក្នុងកែវភ្នែករបស់ពួកគេគ្មានចាត់​ទុកអ្នកណាស្មើឡើយ សូម្បីតែនៅចំពោះមុខ ព្រះភ័ក្រព្រះអង្គ ក៏សឹងប្រើពាក្យហៅ“ យើង-ឯង” ទៅហើយ។ពេលនោះមន្រ្តីបះបោរឈឹន-អ៊ូយី,លៀង-ឈីវជី
។ល។ បានឆ្លៀតឱកាសទិញទឹកចិត្តពួកទាំងបីនេះ ដើម្បីរួមគំនិតក្បត់ផ្តួលរំលំរាជបល្ល័ង្គ ដណ្តើមអំណាច។
លោកឧបរាជអាន់ពី ពិតជាទាស់ភ្នែកណាស់ ដោយឃើញថា ស្ថានភាពអាក្រក់បែបនេះចេះតែរីករាល
ដាលធំឡើងៗ ដែលពិតជានឹងផ្តល់គ្រោះថ្នាក់ដល់នគរ លោកមានការព្រួយបារម្ភគ្រប់ពេលវេលា លោក​ឧបរាជយល់ច្បាស់លាស់ថា៖ កម្លាំងខ្លាំងរបស់ពួកទាំងនេះ គឺឋិតនៅលើកម្លាំងទ័ពមេទ័ពទាំង៣​​គឺអាត់៣
ច្រើនលើកហើយដែលលោកឧបរាជមានបំណងកំចាត់ពួកទាំងនេះចោល តែពួកនេះកំពុងទទួលការ ស្រឡាញ់ ពីព្រះអង្គព្រះអង្គ ពិតជាមិនយល់ស្របតាមឡើយ បារម្ភថាអាចនិងស្រោចគល់វិញទៀតផង ។

មានថ្ងៃមួយនោះព្រះរាជាលូ-ចាវកុង ដែលជានគរជិតខាងបានដឹកនាំមន្រ្តីមួយចំនួនដែលរួមមានលោក ស៊ឺ-លី និងស៊ូ-ស៊ុនជូ ។ល។ មកសួរសុខទុក្ខ និងសុំចូលគាល់ព្រះរាជានៃនគរឈីព្រះរាជាក៏បញ្ជាឲ្យ រៀប ចំពិធី ជប់លៀងមួយដើម្បីទទួលភ្ញៀវ ហើយក៏បានអញ្ជើញលោកឧបរាជ អាន-ពី និងសព្វមុខមន្ត្រី
ចូលរួមពីធីផងដែរ។

ដើម្បីបង្ហាញនូវកិត្យានុភាព ក្នុងនោះក៏មានជនខ្លាំងទាំង៣ក្នុងឯកសណ្ធាជាមេទ័ពយ៉ាងសង្ហា នៅកំដរឆ្វេង ស្តាំទៀតផង។ ការជល់កែវបីជុំបានកន្លងផុតទៅ លោកឧបរាជអាន់ ក៏សុំយោបល់ពីព្រះរាជា ៖
ក្រាបទូលព្រះអង្គ ផ្លែសេដាមាសនៅក្នុងសួនមានទុំខ្លះហើយកម្រនិងមានឱកាស ដែលមានពីធីបែបនេះណាស់ តើអាចបេះខ្លះដើម្បីយកមកជូនភ្ញៀវដែរឬទេ? ក្រាបទូល?
ព្រះរាជាក៏យល់ព្រម ហើយចាត់អ្នកយាមសួនទៅបេះ តែលោកឧបរាជឃាត់
ហើយនិយាយថា៖
­ក្រាបទូលព្រះអង្គ ផ្លែសេដាមាសគឺជាផ្លែឈើទិព្វដ៏មានតម្លៃចាំបាច់ទូលបង្គំ
ទៅបេះដោយផ្ទាល់ដៃចុះ ធ្វើដូចច្នេះទើបសក្តិសមនូវតម្លៃរបស់វា។ មួយសន្ទុះក្រោយ
សេដាមាសមួយចំនួនក៏បានបេះមកដល់ហើយយក ទៅដាក់លើតុផ្លែសេដាមាស
មួយៗធំប៉ុនចានគម ក្រអូបឈ្លុយឈ្ងប់គួរឲ្យស្រក់ទឹកមាត់។
ពេលនោះព្រះរាជាសួរ៖-មានតែប៉ុន្មានផ្លែហ្នោងទេឬ ?
លោកឧបរាជឆ្លើយ៖
-ក្រាបទូល នៅសល់ប៉ុន្មានផ្លែទៀតដែរតែមិនទានទុំ មានទុំតែ
៦ផ្លែនេះប៉ុណ្ណោះ ។
ព្រះរាជាទាំងពីរអង្គ ក៏យកមួយម្នាក់មកសោយ ហើយសរសើរថា
ពិតជាឆ្ងាញ់អស្ចារ្យមែន ។
ព្រះរាជានគរឈី មានបន្ទូលទៅកាន់លោក ស៊ូ-សុនជូ៖
-នេះជាផ្លែសេដាមាស ដែលកម្រមាន លោកម្ចាស់ស៊ូមានឈ្មោះ
បោះសម្លេងគ្រប់ទិសទីមានគុណបំណាច់ ចំពោះចំណងមិត្តភាពរវាង
នគរទាំងពីរ យើង ប្រទានឲ្យលោម្ចាស់មួយផ្លែ ។ លោកម្ចាស់ស៊ូ
លុតជង្គង់គ្រឹបហើយតប៖
-ទូលបង្គំម្តេចនឹងស្មើលោកឧបរាជអាន់នោះ? ផ្លែឈើទិព្វនេះ
គួរតែប្រទានឲ្យគាត់ទើបស័ក្តិសម ។
ព្រះរាជាញញឹមហើយមានបន្ទូល៖
-បើអ្នកទាំងពីរចេះតែរុញគ្នាទៅវិញទៅមកបែបនេះ ណ្ហើយយើង
ប្រទានម្នាក់មួយផ្លែទៅចុះ ។
ពេលនេះនៅសល់ផ្លែសេដាមាស់ពីរតែប៉ុណ្ណោះ លោកឧបរាជ
អាន-យី យល់ថា ឱកាសមកដល់ហើយ ក៏សុំការអនុញ្ញាតិពីព្រះរាជា
ផ្សព្វផ្សាយដល់សព្វមុខមន្រ្តីឲ្យគេទាំងឡាយ លើកអំពីគុណបំណាច់
រៀងៗខ្លួនកន្លងមក ចំពោះអ្នកដែលមានគុណបំណាច់ច្រើនលើសគេ
និងត្រូវបានប្រទានផ្លែសេដាមាសនេះឲ្យបរិភោគ ។
ពេលនោះមេទ័ពកុង-ស៊ុនជា ងើបក្រេះបង្ហាញខ្លូនភ្លែតចេញវាចារ
ដោយអំនួត និយាយឡើងបែកពពុះមាត់ៈ -កាលពីឆ្នាំមួយនោះ ខ្ញុំបានទៅ
បរបាញ់សត្វជាមួយព្រះអង្គនៅភ្នំតុងសាន ហើយបានសម្លាប់ខ្លាកំណាចដ៏
ធំមួយដោយផ្លាល់ដៃ ការពារបានអាយុជីវិតរបស់ព្រះអង្គ តើគុណបំណាច់
នេះធំឬមិនធំ ?
លោកឧបរាជ អាន់ ប្រញ៉ាប់តបភ្លាមៈ
-ការពារអាយុជីវិតព្រះអង្គ គុណបំណាច់នេះ ពិតជាធំធេង
ត្រូវតែទទួលការប្រទាន! មេទ័ព កុង-ស៊ុនជា ទទួលផ្លែសេដាមាស
មកទំពារ យ៉ាងខែងរែង ព្រមទាំងវាសភ្នែកសម្លឹងជុំវិញខ្លួនមួយត្រួស
ដោយក្រសែភ្នែកអំនួត។
ពេលនោះមេទ័ពកូវ-ជីយី ក៏ដណ្តើមងើបឈរហើយនិយាយ៖
-សម្លាប់ខ្លាមានអីគួរឲ្យអស្ចារ្យ? ឆ្នាំមួយនោះនៅក្នុងរលកខ្មួរខ្មាញ់
នៃទន្លេវ៉ាងហ៊ឺ យើងត្រូវលេចអណ្តែតជាច្រើនយោជន៍
តែយើងនៅតែយើង នៅអាចសម្លាប់អណ្តើកយក្សដ៏ធំមួយក្បាល
រំដោះព្រះអង្គផុតពីសេចក្តីស្លាប់ តើគុណបំណាច់នេះយ៉ាងម៉េចដែរ ?
ពេលនោះព្រះអង្គក៏មានបន្ទូល ៖
-ពិតជាពិបាកនឹងធ្វើឲ្យដូចណាស់ ពេលនោះបើសិនជាគ្មាន
លោកមេទ័ពទេមនុស្សមួយទូកច្បាស់ជាត្រូវលិចស្លាប់ទាំងអស់គ្នា
មិនខាន។ហើយក៏ប្រទានផ្លែសេដាមាស និងស្រាដល់មេទ័ព កូវ ទៀតផង ។
ស្រាប់តែដូចខឹងទុកពីកាលណាមេទ័ពធៀន-ខាយជាង ហាក់មួម៉ៅ
ក្តៅក្រហាយក្នុងខ្លួនពោលទាំងមួហ្មងៈ
-យើងធ្លាប់ទទួលបញ្ជាឲ្យវាយនគរយី ចាប់បានឈ្លើយសឹក
រាប់រយពាន់នាក់បង្ខំឲ្យនគរយីចុះចាញ់ ល្បីកក្រើករំពងដល់នគរ
ជិតខាងធ្វើឲ្យបាក់បបខ្លបខ្លាចនាំគ្នាមកថ្វាយសួយសារអាករជា
បន្តរបន្ទាប់ ប្រែក្លាយនគរទៅជាមេសម្ព័ន្ធ តើបែបនេះអាចរាប់ថាជាគុណ
បំណាច់បានដែរឬទេ? អាចទទួលការប្រទានបានឬទេ? និយាយចប់
ក៏វាសភ្នែក សម្លឹងជុំវិញ ហាក់បង្ហាញឲ្យឃើញថាគូនកនខ្លួន
មិនអាចស្មើនិងខ្លួនបានឡើយ ។
លោកឧបរាជអាន់ ក៏ប្រញ៉ាប់ប្រញ៉ាល់ទូលព្រះរាជា ៖
-ក្រាបទូលព្រះអង្គ តាមការរៀបរាប់គុណបំណាច់របស់លោក
មេទ័ពធៀន ពិតជាធំធេងជាងលោកមេទ័ពកុង-ស៊ុនជា និងកូវ-ជីយី
ដប់ដង ឯណោះ តែគួរឲ្យស្តាយណាស់ផ្លែសេដាមាស បានប្រទាន
អស់ទៅហើយតើអាចប្រទានស្រាមួយកែវ ជំនួសសិនចាំពេល
ផ្លែសេដាមាសទុំចាំប្រទានសងជាក្រោយតើយ៉ាងម៉េចដែរក្រាបទូល ។
ព្រះអង្គដឹងថាមេទ័ពធៀន កំពុងអាក់អន់ចិត្តខ្លាំងណាស់
ក៏ខំប្រឹងប្រែងជួយលួងលោមដោយមានបន្ទូលថា៖
-គុណបំណាច់របស់លោកមេទ័ពធៀន ពិតជាធំធេងជាង
អ្នកណាទាំងអស់ ស្តាយតែលោកមេទ័ពមានប្រសាសន៍ក្រោយ
គេទៅហើយ…….។ ពេលនេះ មេទ័ពធៀន-ខាយជាង ស្ពឹកមុខ
ហ៊ឹងស្លឹកត្រចៀកស្តាប់អីក៏លែងចូលដែរ ក្តាប់ដាវខឹងឡើងញ័រដៃ
ហើយស្រែកដោយខឹងសម្បា៖
-សម្លាប់ខ្លាប្រហារអណ្តើកមានអីគួរឲ្យអស្ចារ្យ? ដើម្បីព្រះនគរ
យើងធ្លាប់ធ្វើដំណើររាប់រយពាន់យោជន៍ ប្រឡូកក្នុងសមរភូមិ
ទទូលបានជោគជ័យរាប់មិនអស់ តែបែរជាមិនបានទទួលការយកចិត្ត
ទុកដាក់ទៅវិញហើយថែមទាំងត្រូវទទួលការអាម៉ាស
នៅចំពោះមុខសព្វមុខមន្ត្រីនៃនគរទាំងពីរ ត្រូវគេសើចយំ
តើមានមុខមាត់ឯណារស់តទៅទៀត? សឹងមិនទាន់ចប់ប្រយោគ
អូសដាវខ្វាក ដាច់បំពង់ករស្លាប់មួយរំពេច ។
មេទ័ពកុង-ស៊ុនជា ភ្ញាក់ក្រញ៉ាងដូចគេធាក់ទាញដាវ លោតភ្លែក
ចេញមកក្រៅហើយនិយាយដោយការអៀនខ្មាសៈ
-ពួកយើងមានគុណបំណាច់តិចតួច បែរជាទទួលការប្រទាន
ចំណែកលោកមេទ័ពធៀន មានគុណបំណាច់ធំធេង តែមិបាន
ទទួលការប្រទានផ្លែសាដាមាសទៅវិញ គិតឲ្យសព្វទៅពិជាគួរ
ឲ្យអៀនខ្មាស់ណាស់….។វាសដាវភ្លែត ក៏បញ្ចប់ជីវិតតែម្តង ។
កូវ-ជីយី ក៏លោតចេញមកដែរ ពោលទាំងក្តីរន្ធត់ៈ
-យើងទាំង៣ គឺជាបងប្អូនធម៌ និងគ្នាបានស្បថសច្ចារហើយថា
នឹងរួមសុខទុក្ខស្លាប់រស់ជាមួយគ្នា ពេលនេះអ្នកទាំងពីរ
បានស្លាប់បាត់ទៅហើយ តើខ្ញុំម្តេចនឹងអាចលួចរស់ម្នាក់ឯងទៅកើត ?
ចប់សំដី-ក្បាលក៏ដាច់ធ្លាក់ដែររឿងរ៉ាវកើតឡើងតែមួយ
ពព្រិចភ្នែកប៉ុណ្ណោះព្រះរាជាចង់ខាត់ក៏មិនទាន់ដែរ ។
ចាប់ពីពេលនោះមក ទើបលោឧបរាជអាន់ អាចកំចាត់ពួក
ប៉ះបោលបានដោយគ្មានឧបសគ្គ សម្រេចបាននូវគោលបំណង
តបស្នងសងគុណដល់នគរ។ នេះហើយការប្រើល្បិបាញ់ព្រូញមួយ
បានសត្វពីរដល់វាងវៃរបស់លោកឧបរាជអាន់ពី៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments: