គឺរហ័សជាងគូរប្រកួតមួយជំហ៊ានតែមិនមែនបានន័យថាជាការប្រកួតប្រជែងដោយសន្តិវិធី(អ្នកទៅដល់មុន
ឈ្នះ) នោះទេក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា(អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី)
ក៏ទេដែរ។
ពីព្រោះ(បង្រ្កាបមនុស្ស)ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុនពេលនោះធម្មតាទេវាត្រូវតែមានការប្រយុទ្ធ
គ្នា ដ៏ស្វិតស្វាញមួយបើមិនជោគជ័យគឺបរាជ័យដូចច្នេះអ្វីដែលហៅថាៈ យុត្តិធម៌,ការស្រឡាញ់,ធម៌មេត្តា
ឬការអាណិតអាសូរវាមិនអាចកើមានឡើងនៅក្នុងចន្លោះរវាងយើងនិងសត្រូវជាដាច់ខាត។
ក្រឡេកមើលប្រវត្តិសាស្រ្តសម្លឹងមើលពិភពលោកស្ទើរគ្មានមនុស្សណាគ្មានមនុស្សណាម្នាក់ដែលថាគ្មាន
គំនិតចង់“ លេបផលម្នាក់ឯង“ នោះទេ ពេលណាក្តីទីណាក៏ដោយ សុទ្ធតែមានរឿងបែបនេះកើតឡើង។
ឲ្យតែមានការដណ្តើមត្រូវមានការ(បង្រ្កាប) ដណ្តើមធំ(បង្រ្កាបធំ) ដណ្តើមតុច“ បង្រ្កាបតូច“ទោះបីជាត្រូវ
បង្ហូរឈាមក៏ដោយចុះនិយាយរួម(របស់យើង, ត្រូវតែជារបស់យើងរបស់អ្នកឯង ក៏ត្រូវតែក្លាយជារបស់
យើង)វត្ថុបំណងបែបនេះ គឺផ្តើមចេញពី ប្រភព “អាត្មានិយម“ នោះឯង ។
អាត្មានិយម វាជាចរិតធម្មជាតិរបស់មនុស្ស ក៏ជាភាពស្មុគស្មាញដែលបន្តរបន្សល់នៅក្នុងសង្គមប្រវត្
តិសាស្ត្រកន្លងមកដែលហៅថា៖ (មិនលំអៀងមិនអាត្មានិយម) វាគ្រាន់តែជាភាសារបោកប្រស់ និងជាសំដី
និយាយឲ្យពិរោះស្តាប់របស់មនុស្សដែលក្រោយពីបានបាយយ៉ាងពេញមាត់ផឹកយ៉ាងពេញពោះតែប៉ុណ្ណោះការ
និយាយឲ្យពិរោះស្តាប់ វាមិនធ្វើឲ្យខូច ផលប្រយោជន៍ខ្លួនទេ តែវាអាចប៉ះពាល់ដល់អ្នកដទៃ។
ធ្វើសកម្មភាពមុនដើម្បីបង្រ្កាបវាជាវិធី“ រហ័សវៃយឺត“តែត្រូវវាយរបៀបណា?គឺត្រូវមើលថាអ្នកដែលត្រូវ
វាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងម៉េច?រឿងបែបនេះមាន កើតឡើងច្រើនណាស់ ឲ្យតែយក
ចិត្តទុកដាក់តាមដាន ហើយមានការសម្រេចចិត្តនិងស្មារតីឈានទៅ មុខពិជាអាចធ្វើបានយ៉ាងល្អ ។
ឱកាសដែលអាចប្រើប្រាស់ល្បិចកលនេះមានគ្រប់ពេលវេលាចំណែកនៅក្នុងប្រវត្តិសាស្រ្តដែលបានកត់ត្រា
ទុកភាគច្រើនសុទ្ធតែជា ប្រភេទរឿងដែលទាក់ទងនិងកិច្ចការយោធា ឬ កិច្ចការនយោបាយ ។ រឿងឆ្ងាយមិនបាច់និយាយទីរហោឋានពេកមិនបាច់រំលឹក និយាយតែចំពោះអ្នកដែលយើងធ្លាប់ដឹងធ្លាប់ឮ
ដូចជាលី-ស៊ឺម៉េងដណ្តើមយកក្រុងវូម៉ែនអ៊ូ-ជឺធៀនកំទេចស្តេចលី-លូវេជិនប្លន់រាជបល្ល័ងម្ចាស់ក្សត្រី។
ឈឺ-ស៊ីសម្លាប់គួង-ជូ,ខុង-ម៉េងប្រើបញ្ញាដណ្តើមយកខេត្តហាន-ជុងស៊ឺ-ម៉ាកាយប្រើល្បិចចាប់ម៉ឺងតាក់
គឺសុទ្ធតែប្រើវិធី(រហ័សវៃយឺត) ដណ្តើមយកជោគជ័យ។មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ
(ប៉ានឆាវបង្រ្កាបតំបន់ ស៊ី-អ៊ី) ។(ប្រវត្តិពិត) ប៉ានឆាវនារជ្ជាកាលហាគឺជាយុវជនម្នាក់ដែលមានចិត្តអង់អាច
និងសេចក្តីក្លាហាន ក្រោយពី“ ក្រវាត់ជក“ បំណងចង់ធ្វើឲ្យុខ្លួនល្បីឈ្មោះនៅនគរក្រៅចង់សម្រេចកិច្ចការ
អ្វីមួយឲ្យវាល្បីល្បាញខ្ទរខ្ទាដល់ដល់ព្រះនគរ ។
មានម្តងនោះស្តេចហានបានតែងតាំងគេជាជំនួការអមជាមួយ លោកគួ-ស៊ុនតំណាងរាជទៅស៊ី-អ៊ី
(ក្នុងតំបន់ស៊ីងជាងបច្ចុប្បន្ន) ពួកគេបានទៅដល់នគរជីន-សាននគរនេះជានគរជិតខាងជាមួយនគរសុង-លួ
ជាចំណុចដែលអាណាចក្រកហាន និងនគរ សុង-លូ កំពុងតែដណ្តើមគ្នា ។ ស្តេចនគរនេះព្រះនាមសឺ
នៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរស្តេចសឺ មិនអាចសម្រេចចិត្តបាន ថាគួរចងសម្ព័ន្ធ និងនគរ
ណាមួយឡើយថ្ងៃនេះឃើញតំណាងរាជទូតនគរហានមដល់ស្តេចសឺទទួលយ៉ាងរាក់ទាក់និងជិតដល់បំផុត
ហើយគិតថា៖និងឆ្លៀតឱកាសនេះកសាងទំនាក់ទំនងជាមួយនគរហានតែម្តង។
មិនបានប៉ុន្មានថ្ងៃផង ភាពរាក់ទាក់បែបនេះ ស្រាប់តែប្រែក្លាយទៅជាសោះអង្គើយ។ប៉ាន់-ឆាវឃើញសភាព
បែបនេះយល់ថាវាខុសប្លែកពីធម្មតាក៏កើតការសង្ស័យរួចក៏និយាយទៅកានកូនចៅដែមកជាមួយ៖
-ពិតជាចម្លែកណាស់បងប្អូនចាប់អារម្មណ៍ទេមុននេះ ស្តេចជីង-សាន ទទួលពួកយើងរាក់ទាក់បំផុតឥឡូវ
ស្រាប់តែផ្លាស់ប្តូរមកសោះអង្កើយរឿងនេះ ប្រាកដជាមានមូលហេតុអ្វីហើយខ្ញុំគិតថា៖ប្រហែលជាខាង
នគរ សុង-លូ បានបញ្ជូនរាជទូតមកដល់ទីនេះហើយ ឥឡូវពិតជាកំពុងធ្វើការប្រកួតប្រជែងជាមូយពួក
យើងខាងការទូត ដែលធ្វើឲ្យស្តេចជីង-សានរារែកក្នុងព្រះទ័យមិនអាចសម្រេចចិត្តថាគួរតែដើរតាមផ្លូវណា
តាមផ្លូវហានឬក៏ផ្លូវសុង-លូ? ពិសេស ការប្រកាន់ឥរិយាបថរបស់ ពួកគេ អាចសំគាល់បានយ៉ាងងាយ
បំផុត ។
ប៉ាន-ឆាវបានធ្វើការវិភាគសភាពការណ៍បែបនេះអ្នកទាំងអស់គ្នាក៏ឯកភាព តាមការយល់ឃើញរបស់គេដែរ
ប៉ាន់-ឆាវ បន្តរ៖ -បើដូចច្នេះមែនពួកយើងកំពុងតែថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។ ប៉ាន-ឆាវក៏ប្រញ៉ាប់ហៅអ្នកបំរើដែលជាជនជាតិ ហ៊ូនោះឲ្យចូលមកជួបរួចគំរាម៖ -យើងមានពាក្យខ្លះសួរ
ឯងឯងត្រូវឆ្លើយឲ្យបានច្បាស់និងស្មោះត្រង់បំផុតយើងនិងឲ្យរង្វាន់ឯង យ៉ាងពេញចិត្តបំផុតយើងនិងកាប់
ឯងឲ្យដាច់ជាពីរកំណាត់ស្តាប់បានទេ? ប្រាប់មក! តើពួករាជទូតសុង-លូមកដល់ប៉ុន្មានថ្ងៃហើយ មានគ្នា
ប៉ុន្មាននាក់ឥឡូវស្នាក់នៅកន្លែងណា? ជនជាតិហ៊ូនេះជាមនុស្សដំឡូងមូសស្រាប់គ្រាន់តែត្រូវប៉ាន់-ឆាវ
គំរាមប៉ុណ្ណឹងភ័យឡើងរួញខ្លូនដូចឌុកឌឿ ក៏រៀបរាប់ប្រាប់ប៉ាន-ឆាវ គ្មានចន្លោះ ។
ស្តាប់ចប់ប៉ាន-វយល់ថាសភាពការណ៍ពេលនេះពិតជាធ្ងន់ធ្ងរទឹកឡើងដល់ច្រមុះភ្លើងឆេះដល់ចិញ្ចើមហើយ
ក៏ប៉ុន្តែគេគ្មានតក់ស្លុតបន្តិចបន្ទួចឡើយពេលនេះនៅជាមួយគេមានកម្លាំងទ័ពតែ៣៦នាក់ប៉ុណ្ណោះប៉ាន់-ឆាវ
ប្រមូលផ្តុំពួកគេទាំងអស់ឲ្យជុំគ្នា…….។ ហើយក៏បើកអង្គប្រជុំជាំបន្ទាន់មួយជាតំបូងគឺចាប់ជនជាតិហ៊ូនោះ
ចងទុកមួយកន្លែងការពារកុំឲ្យទៅរាយការណ៍ បន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់ដីតែម្តង ។កំពុងតែ
ផឹកយ៉ងសប្បាយស្រាប់តែប៉ាន់-ឆាវងើបឈរឡើងរួចនិយាយទៅកាន់អ្នកទាំងអស់គ្នាដោយក្តីរំភើបៈ -ពួកយើងជាជនជាតិហានហេតុអ្វីបានជានាំគ្នាមកដល់វាលខ្សាច់នេះ? គឺចង់សម្រេចកិច្ចការខ្លះដល់នគរប្តូរ
យកផលប្រយោជន៍តិចតួចក៏ប៉ុន្តែពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយទៅមុខក៏មិនរួចថយក្រោយក៏មិនកើត
ពេលទើប មកដល់ស្តេចជីងគួសមយ៉ាងណាចំពោះពួកយើងនោះទាំងអស់គ្នាដឹងស្រាប់ហើយប៉ុន្មានថ្ងៃនេះ ខាងសុង-លូក៏បានបញ្ជូនរាជទូត មកដល់ដែរអាកប្បកិរិយារបស់គេក៏ផ្លាស់ប្តូរទៅជាសោះអង្គើយនេះសរ
បញ្ជាក់ឲ្យឃើញថាគេពិតជាមានគំនិតមិនល្អចំពោះពួកយើងហើយបើសិនជាគេដើរមួយជំហ៊ានទៀតគឺចាប់
បញ្ជូនពួកយើងទៅនគរសុង-លូពិតជាវីវរធំហើយដល់ពេលនោះ ពួកយើង ពិតជាស្លាប់គ្មានដីកប់សូម្បីតែ
សាកសពក៏ត្រូវឆ្កែចចកហែកស៊ីដែរស្ថានភាពពេលនេះកានតែធ្ងន់ធ្ងរឡើងៗ បងប្អូនទាំងអស់គ្នាជួយគិត
មើលតើធ្វើយ៉ាងណាទើបអាចរួចផុតពីមាត់ខ្លាបាន?
ឮនិយាយបែបនេះ អ្នកទាំងអស់គ្នាក៏សម្លឹងមើលមុខគ្នា ក្នុងចំណោមនោះម្នាក់និយាយ៖
-រឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះ ។
-ត្រូវ ! ពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នា! និយាយព្រមតែម្តង ។ ប៉ាន់-ឆាវ បន្តរៈ
-ពេលនេះមានតែផ្លូវពីរប៉ុណ្ណោះត្រូវជ្រើសរើសឬមួយក៏រត់ឬមួយក៏ប្រយុទ្ធ តែបើរត់ក៏រត់រកសេចក្តីស្លាប់
ដែរ ព្រោះថាយើងមានគ្នាតែជាង៣០នាក់ប៉ុណ្ណោះសួរថាតើអាចរត់ទៅដល់ទីណា? ខ្លាចមិនទាន់ទាំងបាន
ពាក់កណ្តាលផ្លូវផងត្រូវសម្លាប់បាត់អស់ទៅហើយខ្ញុំយល់ថាមានតែបធ្យោបាយមួយប៉ុណ្ណោះគឺត្រូវតែប្រយុទ្ធ
អ្នកណាវៃមុនពិតជាឈ្នះ បើយើងមិនចូលរូងខ្លាម្តេចនិងចាប់ខ្លាបានទាំងអស់គ្នាយល់ស្របទេ?
-យល់ព្រម !
-ល្អយើងដឹងថាពួករាជទូតសុង-លូមានគ្នាប៉ុន្មាននាក់ហើយស្នាក់នៅទីណា។យប់នេះយើងចាត់ការតែម្តង
ពេលនោះ ពួកវានិងស្លន់ស្លោរ ព្រោះឥឡូវនេះពួកវាកំពុងបានចិត្តសម្បើមដៃណាស់ មិនស្មានថាពួកយើង
មានការសម្រេចចិត្តនិងសកម្មភាពបែបនេះទេដូច្នេះ ពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការវាយឆ្មក់របស់
ពួកយើងឡើយទំរាំតែដឹងគឺវាចប់កិច្ចការបាត់ទៅហើយពេលដោះស្រាយពួកអាចោលម្សៀតនេះ ចប់ហើយ
ស្តេចជីង ពិតជាយល់ព្រមដើរ តាមពួកយើងដោយស្លាប់ចិត្តមិនខានបែបនេះក្តីបំណងរបស់ពួកយើងមិន
បានជោកជ័យហើយឬ? ម្នាក់នោះក៏ហារមាត់និយាយ៖
រឿងនេះវាធំដុំណាស់វាប៉ះពាល់ដល់ទំនាក់ទនងការទូតយកល្អគួរតែពិភាក្សាជាមួយលោកម្ចាស់គួរជាមុនសិន
–ឈើយ! ប៉ាន់-ឆាវ ក្តៅឆេវនិយាយទាំងក្តៅក្រហាយ៖ – គ្រោះល្អ,គ្រោះអាក្រក់ជោគជ័យឬបរាជ័យគឺសម្រេច
គ្នានៅក្នុងយប់នេះឯង លោកម្ចាស់គួរជាអ្នករៀនសូត្រមានចរឹតទន់ខ្សោយបើគេដឹងរឿងនេះពិតជានៅធ្វើ
សង្រ្គាមត្រជាក់មិនខានឲ្យតែចូលរឿងចរចារពិភាក្សាពិតជាយប់វែង សុប៉ិនច្រើនហើយចៃដន្យផែនការ
របស់ពួកយើងត្រូវលេចឮទៅក្រៅមិនវីវរធំទៅហើយ? ហើយក៏បែរមុខមកាន់អ្នកទាំងអស់គ្នា រួចនិយាយ៖ -អ្នកទាំងអស់គ្នាយល់ថាត្រូវឬទេហេតុអ្វីយើងត្រូវយកជីវិតរបស់ខ្លួនទៅផ្ញើលើជនម្នាក់ដែលមិនហ៊ានទាំង
អារករមាន់ផងនោះ? ដល់តំណាក់កាលចុងក្រោយនេះទៅហើយនៅសង្ឃឹមថាអាចចរចារបានឬយ៉ាងម៉េច?
ត្រូវ! ស្រែកឯកភាពទាំងអស់គ្នាតែម្តង -សម្រេចចិត្តតាមលោកម្ចាស់ប្រយុទ្ធប្តូរស្លាប់រស់ជាមួយពួកវាឲ្យ
ដឹងស ខ្មៅម្តង។ ទាំងអស់គ្នាក្តាប់ដៃ ខាំមាត់ទឺកចិត្តអង់អាចឡើងដល់កំរិតរួចក៏ប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរ
សម្លៀកបំពាក់ទាញអាវុធមកកាន់គ្រប់ដៃ រង់ចាំទទួលបញ្ជាចេញដំណើរ ។មិនយូរប៉ុន្មាន មេឃក៏ងងឹតភាព
ងងឹតនៅពេលយប់មើលអ្វីក៏ឃើញតែស្ទុងៗប៉ុណ្ណោះ សន្ធឹកខ្យល់បក់វូៗកួចខ្សាច់ហើរមកប៉ះពេញមុខកូន
ប្រុសដ៏អង់អាចក្លាហានមួយក្រុមនេះបានលបលួចចូលទៅដល់ជំរុំស្នាក់អាស្រ័យ របស់ពួករាជទូតសុង-លូ,ប៉ាន់-ឆាវបានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេចទាំង៣៦នាក់ចែកចេញ
ជាពីរក្រុម ១០នាក់លាក់ខ្លួន នៅខាងក្រៅដៃកាន់ស្គរគ្រប់គ្នា ដល់ពេលនោះត្រូវ “វាយកម្លា” ។ ប៉ាន់-ឆាវ
ក៏ខ្សឹបប្រាប់ពួកគេ៖
-ឲ្យតែឃើញក្នុងជំរុំមានភ្លើងឆេះត្រូវប្រឹងវាយស្គរនិងស្រែគំហកកុំឈប់ឲ្យសោះរហូតទាល់តែទទួលបាន
ជោគជ័យទាំងស្រុងចាំឈប់ ។
ក្រៅពីនេះសល់គ្នាជាងម្ភៃនាក់ដោះអាវអាក្រាត់ផ្នែកខាងលើទាំងអស់គ្នាដៃកាន់កាំបិតក្រោមការដឹកនាំរបស់
ប៉ាន់-ឆាវប្រៀបបាននិងខ្លាកំណាចចុះពីភ្នំសម្រុកចូលជំរុំពួកសុង-លូតែម្តងដុតជំរុំបណ្តើរស្រែកបណ្តើរជួប
សេះកាប់ផូងស្ទាបប៉ះមនុស្សមានអាវចាក់វ៉ឹបពេលនេះពួករាជទូតសុង-លូទាំងអស់កំពុងតែដេកសុប៉ិននៅ
ក្នុងភួយនៅឡើយស្រាប់តែត្រូវសម្លេងវាយប្រហារស្រែកឲ្យភ្ញាក់ស្លន់ស្លោរពេកក្រៃក្រឡេកទៅឃើញ
មនុស្សគ្មានពាក់អាវមួយក្រុមកាប់ឆ្វេងចាក់ស្តាំឮសំឡេងស្គរលាន់ឮដូចរន្ទះសម្លេងសម្លាប់កងរំពងជ្រែក
យប់ងងឹតចង់បោលតែគ្មានផ្លូវរត់ ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញ នៅពីមុខជាខ្លាកំណាចនៅពីក្រោយគឺ
ភ្លើងដ៏សន្ធោ សន្ធៅ ហេតុនេះហើយ ដូចសត្វជ្រូកដែលធ្លាយទ្រុង ខ្លះរត់ទៅលិច ខ្លះបោលទៅកើត ខ្លះត្រូវ
ស្លាប់ដោយភ្លើងឆេះ ខ្លះត្រូវសម្លាប់ដោយកាំបិត តែកន្លះនាក់ក៏រត់មិនរួចដែរ មនុស្សជាវមួយរយនាក់ត្រូវ
ស្លាប់អស់គ្មានសល់។
ដល់ព្រឹកឡើង ប្រមូលកម្លាំងត្រួតពិនិត្យ ឃើញត្រូវរបួសប៉ុន្មាននាក់ដែរតែនៅគ្រប់ចំនួនទាំងអស់ពិតជា
ទៅគ្នា៣៦នាក់ មកវិញ១៨គូមែន។ រួចរាល់អស់ហើយ ទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់ គួ-ស៊ុន មិនខុសមែនគ្រាន់តែឮភ្លាម ភ្ញាក់ក្រញ៉ាងផ្លាស់ប្តូរទឹកមុខតែម្តង ។ប៉ាន-ឆាវ យល់ពីចិត្តគំនិតរបស់
គេ ក៏បបួលទាំងអស់គ្នាស្រែកព្រមគ្នាថា៖
-ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកម្ចាស់ យើងបានសំរេចភារៈកិច្ចដ៏ត្រចះត្រចង់ដលនគរ ។ក្រោយពី
បានស្រែកអបអរមក ទើបលោកម្ចាស់គួរផ្លាស់ប្តូរ
ទឹកមុខមកជាសប្បាយរីករាយវិញ ។ ប៉ាន់-ឆាវ ក៏ដឹកនាំអ្នកទាំងអស់គ្នា ទៅកាន់រាជតំណាក់ស្តេច ជិង-សាន
រួចបោះក្បាលពួករាជទូតសុង-លូ ទៅដីព្រូសបង្ហាញជិង ស្តេចជិង-សាន ត្រូវធ្វើឲ្យភ័យឡើងស្លេក
មុខលោះព្រលឹងសេនាឆ្វេងស្តាំក៏បញ្ឈរភ្នែកស្លាក់វាចារគ្រប់គ្នាដែរ ។តែប៉ាន់-ឆាវ គ្មានអំនួតបន្តិចណាទេ
គេប្រើពាក្យទន់ភ្លន់ទៅលួងលោមនិងផ្សព្វផ្សាយជំហរនយោបាយរបស់រាជការហានដល់ពួកគេ ហេតុនេះ
ស្តេចជិងក៏យល់ព្រមទាំងកាយសប្បាយទាំងចិត្តស្លាប់ទាំងគំនិតដើរតាម ផ្លូវនគរហាន នាពេលនោះតទៅ ៕

0 comments:
Post a Comment