13306b.jpg

ទាហានជប៉ុនពួនក្នុងព្រៃអស់២៨ឆ្នាំដោយសារតែសង្គ្រាមលោកលើកទី២ ដោយមិនដឹងថាសង្គ្រាមបានបញ្ចប់



លោក Yokoi Shoichiជាអតីតជាងកាត់ដេរដែលត្រូវបានជ្រើសរើសឲ្យចូលបម្រើកងទ័ពជប៉ុននៅ
ឆ្នាំ ១៩៤១ ក្នុងសម័យកាលសង្គ្រាមលោកលើកទី ២ ។នៅឆ្នាំ ១៩៤៤ក្រុមរបស់លោកក៏ត្រូវបាន
ទ័ពថ្មើរជើងរបស់អាមេរិក វាយប្រហារ កងទ័ពមួយចំនួនត្រូវបានអាមេរិកចាប់ខ្លួន ឯមួយចំនួនត្រូវ
បានស្លាប់ ដោយប្រកាន់យកវិន័យ ស៊ូស្លាប់ ក៏មិនព្រមប្រគល់ខ្លួន ក្រុមរបស់លោក Yokoi Shoichi ដែលនៅសេសសល់ដែលមានគ្នាជាង ១០ នាក់ទៀតក៏បានរត់គេចខ្លួនប៉ុន្តែក្រោយមកក៏ត្រូវបាន
កងទ័ពអាមេរិករកឃើញ សម្លាប់ និង ចាប់ខ្លួន នៅសល់តែ ៣ នាក់ប៉ុណ្ណោះដែលអាចរត់ពួនពីកង
ទ័ពអាមេរិកបាន ដោយក្នុងនោះក៏មានលោក Yokoi Shoichi ផងដែរ ហើយពួកគេក៏បានសម្ងំរស់
នៅក្នុងព្រៃនោះអស់ជាច្រើនឆ្នាំ។

រហូតដល់ឆ្នាំ ១៩៥២ ពួកគេក៏បានឮដំណឹងថាសង្គ្រាមត្រូវបានបញ្ចប់ប៉ុន្តែដោយសារតែខ្លាចនោះ
គ្រាន់តែជាការបោកបញ្ឆោតពួកគេក៏បានរត់ទៅរស់នៅក្នុងព្រៃជ្រៅបន្តទៀត។ ២ ទៅ ៣ឆ្នាំក្រោយ
មកពួកគេក៏បានស្លាប់អស់នៅសល់តែលោក Yokoi Shoichi តែម្នាក់គត់។ មនុស្សជាច្រើនឆ្ងល់ថា
តើពួកគេរស់នៅដោយរបៀបណា ? ២ សប្ដាហ៍បន្ទាប់គាត់ក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាវីរបុរស
នៃសង្គ្រាម ហើយគាត់ក៏បានបន្តរស់នៅរហូតដល់គាត់មានអាយុ ៨២ ឆ្នាំ និងបានស្លាប់ដោយសារ
ជរាពាធ។ សព្វថ្ងៃនេះលានដ្ឋានរបស់លោក Yokoi Shoichត្រូវបានគេអភិរក្សជាបូជណីដ្ឋានបើទោះ
បីជាវាបានរលំនិងខូចទ្រង់ទ្រាយដើមខ្លះៗក៏ដោយ ដោយបានដាក់ឈ្មោះថា រូងរបស់លោក Yokoi (Yokoi Cave)។ហើយគេក៏បានសាងសង់លានដ្ឋានមួយទៀតដែលចម្លងចេញពីលានដ្ឋាន
ដែលលោកបានសាងសង់ដើម្បីធ្វើជាផ្នូរសម្រាប់បញ្ចុះសាកសពរបស់គាត់ផងដែរ៕














           
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments: