13306b.jpg

ល្បិចទល់មេឃ វគ្គ១៖ សម្លាប់មាន់បំភ័យស្វា


ពីព្រេងនាយមកគេនិយាយតគ្នាថា៖ស្វាជាសត្វឈ្លាសវៃបំផុតតែខ្លាចឈាមអ្នកដែលបង្ហាត់ស្វាជាដំបូងត្រូវ
តែចាប់មាន់មកសម្លាប់នៅនិងមុខវាឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ៗ។ ទើបចាប់ផ្តើមបង្ហាត់
វាអ្នកដែលរកស៊ីចាប់ស្វាក៏ប្រើវិធីនេះដើម្បីបំភ័យស្វាដែរមិនថាស្វា រឹងរូសប៉ុណ្ណាទេឲ្យតែឮសម្លេង​មាន់
ស្រេក“កាក“ឈាមមាន់បាញ់វូ,ស្វាឃើញ


ភ្លាមពិតជាទន់ខ្លួនតែម្តង។ដែលហៅថា “សម្លាប់មាន់បំភ័យស្វា“ ក៏បានន័យថា“ សម្លាប់មួយបំភ័យមួយរយ
“ ដែលមានន័យគំរាមកំហែងនេះគឺជាយុទ្ធវិធីជាមធ្យោបាយ​គ្រប់គ្រងសមូហភាព។​ នៅពេលដែលមាន
យោបល់ ខែ្វងគ្នាសន្ធឹកសន្ធាប់ពេល ដែលការងារត្រូវជួបការរាំងស្ទះ និងឧបសគ្គដើម្បីឈានដល់ការឯក
ភាពត្រូវអនុវត្តដាច់ខាតតាមច្បាប់ត្រូវប្រើវិធីដាច់ខាតបំផុតដើម្បីទប់ទល់មានពាក្យមួយឃ្លា និយាយថា
“ បើមិនប្រើវិធីឃោរឃៅម្តេច​ និងអាចសំដែងឲ្យឃើញចិត្តត្រាប្រណីរបស់ ព្រះពោធិសត្វ“។

 បង្រា្កបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់ឲ្យតឹងរឹងបង្រ្កាបកងទ័ពដែលខ្វះវិន័យត្រូវតែប្រើទ័ណ្ឌ
កម្មដ៏ម៉ឺងមាត់។ ខុងជឺសម្លាប់សាវ,ចិនយីងមួយកាំបិតនេះបានធ្ចើឲ្យមន្រ្តីទាំងតូចទាំងធំបាក់បប់ ខ្លបខ្លាច
រាស្រ្តបានរស់នៅយ៉ាងសុខសាន្តខុងម៉េងនៅពេលដែលសម្លាប់ម៉ាជីន និយាយថា,ពីដើមស៊ុនវូដែលអាច
គ្រប់គ្រងផែនដីបានគឺការប្រើច្បាប់ដ៏ម៉ឺងមាត់ពេល នេះគ្រប់ទិសទីកើតចលាចលទាហាន,ជនខិលខូចមាន
គ្រប់ទីកន្លែងបើបោះបង់ច្បាប់ចោលម្តេចនិងបង្រ្កបជនខិលខូចបាន? បើមិនប្រើវិន័យតឹងតែងម្តេចនិង
អាចបង្រ្កាបទាហានខិលខូចបាន? នេះហើយគឺជាយុទ្ធវិធីដើម្បីបង្រ្កាបភាពចលាចលគឺជាល្បិច
(សម្លាប់មាន់បំភ័យស្វា) ដ៏អស្ចារ្យនេះឯងមនុស្សគឺអាថ៌កំបាំងណាស់សង្គមរឹតតែជឿនលឿនភាពក្រឡិច
ក្រឡុចរឹតតែសំបូរបែបម្នាក់ៗមានគំនិតរៀងខ្លួនមានផ្លូវដើរទីទៃពីគ្នាបើមិនធ្វើការកំណត់នូវព្រំដែន
មួយប្រាកដជាបែងចែកមិនច្បាស់អ្វីដែលល្អត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវបានទេមនុស្សកាន់តែអាក្រក់
ឡើងៗសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំប្រជារាស្រ្តរស់នៅបានសុខសាន្តចំពោះមនុស្សដែលបង្កចលាចល
បែបនេះត្រូវតែប្រើទ័ណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុតខី្ចក្បាល មនុស្សមួយចំនួនឲ្យគេមើល។នេះហើយគឺ(មិន
ឃើញក្តាម្ឈូសមិនស្រក់ទឹកភ្នែកឃើញក្តាម្ឈូសពេលណាទើបយំមិនឈប់) អត្ថន័យសម្លាប់មាន់បំភ័យស្វា
គឺនៅត្រង់នេះឯង។

ក្រោយសម្លាបសានហ្វូកសាងឡើងនគរចូវជាងថៃកុង ត្រូវការប្រមូលអ្នកចេះដឹងដើម្បី​ជួយកសាងនគរ។
នៅនគរឈីមានមនុស្សម្នាក់ប្រកបដោយការចេះដឹងឈ្មោះវ៉ាង-អ៊ិត្រូវបានការសរសើរ​ពីសំណាក់ប្រជា
រាស្រ្តនៅទីនោះជាងថៃកុងល្បីឈ្មោះក៏មានបំណងអញ្ញើញគាត់ឲ្យចេញមកជួយធ្វើ​កិច្ចការទៅសួរសុខទុក្ខ
បីដងសុទ្ធតែមិនត្រូវបានទទួល។

ស្រាប់តែជាងថៃកុងយកគេទៅសម្លាប់ចោលតែម្តងចូវ-កុង ចង់ជូយក៏មិនទាន់ដែរហើយក៏សួរជាង
ថៃកុងថាៈវ៉ាងជាមនុស្សចេះដឹងខ្ពងខ្ពស់ម្នាក់មិនទាមទារចង់មានចង់បានសុខចិត្តផឹកស៊ីតែឯងធ្វើស្រែ
ចិញ្ចឹមក្រពះ គឺពិតជារស់នៅស្ងៀមស្ងប់មិនសួរនាំពីរឿងមនុស្សលោក ហេតុអ្វីបានជាសម្លាប់គេចោល?
ជាងថៃកុងតប៖
-ក្នុងសមុទ្រទាំងបួនគឺជាទឹកដីរបស់ព្រះអង្គអ្នកដែលដឹកនាំលើទឹកដីទាំងនោះគឺសុទ្ធសឹងជាមន្រ្តី
របស់ព្រះអង្គនៅពេលដែលនគរទើបទទួលបានសន្តិភាពម្នាក់ៗត្រូវតែមានភារៈកិច្ចជួយកសាងនគរគឺ
មានជំហរតែពីរពីរប៉ុណ្ណោះបើមិនគាំទ្រទេគឺប្រឆាំងមិនអនុញ្ញាតិឲ្យមានភាពស្ទាក់ស្ទើរឬអព្យាក្រិត្យ
ឡើយអាកប្បកិរិយាមិនព្រមសហការណ៍របស់វ៉ាង, បើម្នាក់ៗយកគេធ្វើជាគំរូតើមានប្រជារាស្រ្តណា
ដែលអាចប្រើការបាននោះ? ហេតុនេះបានជាយើងសម្លាប់គេចោលគឺជាមេរៀនសំរាប់អ្នកដទៃ ។
ពិតជាអ៊ីចឹងមឺនក្រោយពីសម្លាប់ហើយមន្ត្រីក្នុងវាំង ដែលប្រុងលាឈប់គ្រប់គ្នា ពិតជាលែងហ៊ាននិង
ធ្វើឫកពារបែបហំហាន ចង់សម្ងំលាក់ខ្លួនទៀតហើយ។
 
ហាង-ស៊ីងក្នុងរជ្ឋកាលហានកើតក្នុងត្រកូលក្រខ្សត់ក្រោយពីបានស្តេចលីវ-ប៉ាង លើកឲ្យធ្វើជាមេទ័ព្វត្រូវ
ទទួលការមើលស្រាលពីរពួកមន្រ្តីចាស់ៗមានយោនបល់ក្រោយខ្នងមិនចេះចប់ក្រោយឡើងកាន់តំណែង
ក៏ប្រើច្បាប់តឹងតែងម៉ឺងម៉ាត់បំផុត។ថ្ងៃមួយត្រូវជុំគ្នាដើម្បីហ្វឹកហាត់កំណត់យាមប្រាំត្រូវតែជុំគ្នាហៅឈ្មោះ
ចប់សព្វគ្រប់បាត់តែមេបញ្ជាការភីកាយម្នាក់គត់ដែលមិនទាន់ឃើញមកដល់ហាង-ស៊ីងក៏មិនសួរដេញដោល
ហើយក៏ចាប់ផ្តើមហ្វឹកហាត់ ថ្ងៃត្រង់បានកន្លងផុតទៅទើបឃើញភិកាយត្រឡប់មកវិញមកដល់មាត់ទ្វាច្រក
ចូលបន្ទាយ រៀបដើរចូលទៅ តែត្រូវអ្នកយាមឃាត់ជាប់ៈ
-លោកអគ្គមេបញ្ជាការហ្វឹកហាត់កន្លះថ្ងៃទៅហើយ គ្មានបញ្ជាមិនអនុញ្ញាតិឲ្យចូលទេ។ ភីកាយក្តៅឆេវ៖
-អគ្គមេបញ្ជាការឬមិនមេនបញ្ជាការស្អីពិតជាអំពិលដុះពីអាចម៌ហ៊ានធ្វើផ្តេសផ្តាស់ផង! ល្អណាស់ឯង
ចូលទៅប្រាប់មួយម៉ាត់ទៅ! មួយសន្ទុះក្រោយមក សេនាកាន់ផ្លាកបញ្ជាកម ហើយស្រែកប្រាប់ថា៖
-សូមអញ្ជើញ!
-ភីកាយដើរចូលដោយឫកពារក្រអឺតក្រទមជួបហាង-ស៊ីងគ្រាន់តែលើកដៃហាក់ដូចជានៅមានកំហឹង។
ហាង-ស៊ីងសួរៈ
-ទ័ពមានបទបញ្ជា ស្តេចហានក៏បានឡាយព្រះហត្ថដែរ ក្នុងនាមលោកជាមេបញ្ជាការ
ហេតុម្តេចបានជាមកយឺតពេល? ហើយក៏បែរមកសួរសេនា “ យាម “ ។
-ឥឡូវថ្មើណាហើយ?
-ហួសពេលថ្ងៃត្រង់ហើយ ។ សេនាយាមឆ្លើយ៖
-ពេលនវគឺយាមមួយរសៀលហើយបទបញ្ជាកំណត់យាមប្រាំភ្លឺមកជួបជុំឥឡូវនវឯងមក
យឺតពេល៧-៨យាមឯណ្ណោះ! គឺជាអំពើមើលស្រាលបទបញ្ជាររបស់កងទ័ព្ តាមច្បាប់ត្រូវសម្លាប់
ចោល…………ហាង-ស៊ីង និយាយយ៉ាងម៉ឺងមាត់ដាក់ភីកាយ ។
ភីកាយមិនចាប់ងារមណ៍ទេ នៅតែវែកញ៉ែកយ៉ាងចចេស មិនចាត់ទុក ហាង-ស៊ីងក្នុងកែវភ្នែកឡើយ ។
ហាង-ស៊ីង ក្តៅឆាវ ស្រែកបញ្ជាឲ្យសេនាឆ្វេងស្តាំចាប់ភីកាយចង ហើយឲ្យលុតជង្គង់
រួចសូត្រពីទោស កំហុសៈ
-ក្នុងនាមឯងជាមេទ័ព ភ្លេចថ្ងៃដែលទទួលបញ្ជាបានន័យថា៖ គឺភ្លេចលំនៅខ្លួន មិនគោរព
វិន័យកងទ័ព គឺភ្លេចសាច់សារលោហិត ពេលប្រយុទ្ធជាមួយសត្រូវ ឬក៏ភ្លេចរួបខ្លួនដែរ ? ក្នុង
នាមជាខ្សែលោហិតក្សត្រ ធ្វើបែបនេះ បានគិតពីទំនាក់ទំនងឪពុកនិងកូនដែរឬទេ ?
ហៅទាហានផ្នែកនិតិកម្មមកសួរ៖
-ភិកាយមិនគោរពបញ្ជា ត្រូវទទួលទោសអ្វី?
ទាហានផ្នែកនិតិកម្មស្រែកខ្លាំងៗ៖
-មិនគោរពបទបញ្ជាដឹងពេលវេលាហើយមានចេតនាមកយឺតពេលគឺមលើស្រាលបញ្ជាកងទ័ពត្រូវកាត់
ទោសប្រហារជីវិតនៅនិងកន្លែង។

ពេលនេះភីកាយដឹងថាពិតជាធ្វើឲ្យកើតរឿងធំហើយភ័យព្រលឹងរត់ចេញពីខ្លួនបាត់ប្រញ៉ាប់សម្លឹងមើល
មុខឈី-ហ៊ូយចង់ឲ្យជួយនិយាយសុំការយោគយល់តែឈី-ហ៊ួយក៏មិនហ៊ានចេញស្តីហើយក៏មិនអាចញពី
បន្ទាយបានបានត្រឹមជ្រួលច្របល់ប៉ុណ្ណោះខាងក្រៅបន្ទាយមានអ្នកដឹងពីរឿងនេះក៏បំបោលសេះយ៉ាងលឿន
ទៅទូលស្តេចហានលីវ-ប៉ាង។​  លីវ-ប៉ាងភ្ញាក់ក្រញ៉ាងប្រញ៉ាប់បញ្ជាទៅលី-ស៊ីងយករាជសារ……… ទៅសុំការលើកលែងទោស។លី-ស៊ីនជាមួយនិងកូនចៅបោះពួយសេះលឿនស្លេវដូចហោះដល់ច្រក់ទ្វា
បន្ទាយភ្លាមក្រឡេកឃើញភីកាយកំពុងតែលុតជង្គង់រង់ចាំទទួលទោសក៏ស្រែកពីចម្ងាយៈ
-មានសាររបស់ព្រះអង្គសូមផ្អាកការកាត់ទោសសិន! សេះទាំងពីរក៏បោលយ៉ាង
លឿនសំរុកចូលក្នុងបន្ទាយ តែត្រូវអ្នកយាមទ្វាឃាត់ជាប់ ទើបដឹកសំដៅទៅជួប ហាង-ស៊ីង ។
ហាង-ស៊ីង និយាយ ៖
-នៅក្នុងបន្ទាយមិនអនុញ្ញាតិឲ្យបំផាយសេះ លោកម្ចាស់លីដឹងពីវិន័យនេះច្បាស់ណាស់ហេតុអ្វីបានជា
ប្រព្រឹត្តិល្មើសនិងបញ្ជាដោយចេតនា?
លី-ស៊ីនតបៈ
-គឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះ។
-ត្បិតតែទទួលរាជបញ្ជាឲ្យមកផ្អែកតាមច្បាប់នៅតែមានការប៉ះពាល់និយាយចប់ក៏សួរទៅផ្នែកនិតិកម្មៈ
-តើលោកម្ចាស់លីត្រូវទទួលទោសអ្វី?
-អ្នកដែលហ៊ានបំបោលសេះនៅក្នុងបន្ទាយត្រូវទទួលទោសពីបទមើលងាយ
បទបញ្ជាកងទ័ពគឺត្រូវតែកាត់ទោសប្រហារជីវិតនិងកន្លែង ដើម្បីបង្ហាញជាមេរៀនដល់កងទ័ពទាំង
៣ប្រភេទ។
ហាង-ស៊ីងនិយាយៈ
-ដោយមានរាជសារនៅជាប់និងខ្លួនអាចឲ្យរួចផុតពីសេចក្តីស្លាប់ខ្លួនឯងបានតែត្រូវតែសម្លាប់អ្នកបរសេះ
 ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់បទបញ្ជាកងទ័ព ។មួយសន្ទុះក្រោយភីកាយនិងអ្នកបរសេះត្រូវកាត់ក្បាល
នៅនិងកន្លែងតែម្តងចាប់ពីពេលនោះមកមេទ័ពកូនទាហ៊ានទាំងអស់ក៏លែងហ៊ានប្រព្រឹត្តល្មើសនិងវិន័យ
ទៀតហើយគោរពតាមការដឹកនាំរបស់ហាង-ស៊ីងគ្រប់ដប់អាស្រ័យហេតុនេះហើយបានជាទ័ពរបស់ហាង-ស៊ីង អាចកំទេចស្តេចស៊ាង-យីឲ្យស្លាប់នៅទន្លេខ្មៅបាននិង បានជួយ​បើកផ្លូវ លីវ-ប៉ាង គ្រប់គ្រង់ទឹកដីនា
ពេលនោះ។នៅសម័យចាន់-គួកយ៉ាងជាក៏ធ្លាប់ប្រើវិធីនេះសម្លាប់ជួន-ជៀកសាងនគរឈីឡើងវិញដែរ។
សម័យសាម-កុក, លី-ម៉ុងបានសម្លាប់មិត្តរួមអាវុធម្នាក់ដែលមានស្រុកកំណើតជាមួយគ្នាធ្វើឲ្យវិន័យ
កងទ័ពមានប្រសិទ្ធភាព។ឃើញថាល្បិចលកនេះគោលបំណងរបស់វានៅត្រង់“ កម្លា“ និងមានចរិតគៀប
សង្កត់ឲ្យនៅស្ងប់ស្ងៀម ។(ប្រ/ជ១) សម៍យ ឈុន-ឈីវ,ស៊ុន-វូជី មានសៀវភៅក្បួនទ័ពដែល
មាន១៣ជំពួកៈ
ក្រោយពីស្តេចអ៊ូទតចប់សរសើរថាពិតជាអស្ចារ្យកម្រមានហើយក៏ឲ្យអ៊ូ-ជីស៊ីទៅអញ្ជើញគាត់ជួយ
ធ្វើកិច្ចការ ។ពេលជួបមុខស្តេចអ៊ូក៏បានប្រាប់អំពីរភាបទន់ខ្សោយរបស់កងទ័ពហើយសួរថា៖
តើធ្វើយ៉ាងណាទើបអាចពង្រឹងសម្ថភាពកងទ័ពប្រែក្លាយនគរឲ្យខ្លាំងបាន?

ក្រោយពីធ្វើការវិភាគទៅលើសភាពការណ៍ចប់សព្វគ្រប់ហើយនិយាយថា៖ក្បួបទ័ព១៣ជំពូករបស់ទូលបង្គំ
មិនត្រិមតែអាចអនុវត្តក្នុងជួរកងទ័ពបានប៉ុណ្ណោះទេតែក៏អាច បង្ហាត់ឲ្យស្រ្តីភេទប្រើការបានយ៉ាងពូកែ
ទៀតផង។ ស្តេចអ៊ូសើចក្អាកក្អាយហើយមានបន្ទូល ៖
-យើងពិតជាមិនដែលឮថាអាចបង្ហាត់ស្រ្តីភេទឲ្យចូលសមរភូមិសម្លាប់សត្រូវ
បានសោះ។ស្តេចអ៊ូមានបន្ទូលក្នុងន័យរបៀបមើលស្រាល ។
ស៊ុន-វូ តប៖
-បើព្រះអង្គមិនជឿអាចសាកល្បងចំពោះមុខតែម្តងបើមិនបានជោគជ័យទេទូលបង្គំសុខចិត្តទទួលទោស
 បានបោកប្រាស់ព្រះអង្គ ។
-ពិតមែនឬ? ស្តេចអ៊ូមានបន្ទូលៈល្អយើងរងចាំមើលសមត្ថភាពរបស់ឯង។ហើយក៏ជ្រើសរើសនារីចំនួន
បីរយនាក់នៅក្នុងរាជវាំង ប្រគល់ឲ្យទៅ ស៊ុន-វូ ធ្វើការហ្វឹកហាត់ ។ស៊ុន-វូក៏បានសំណូមពរស្នើរសុំស្នំ
ពីនាក់របស់ព្រះអង្គមកចូលរួមទទួលមុខងារជាមេកងដើម្បីដឹកនាំ។ ស្តេចអ៊ូក៏យល់ព្រមតាមសំណូមពរ
ហើយក៏ឲ្យទៅហៅស្នំទាំងពីរអ៊ីវ-ជីនិងចរ-ជីមកគាល់។
រួចមានបន្ទូលតៅកាន់ស៊ុន-វូ ៖
-ស្នំដ៏ស្រស់ស្អាតទាំងពីរនាក់នេះ យើងស្រឡាញ់ជាងគេ។ តើអាចទទួលនាទីជាមេកងបានឬទេ ?
ស៊ុន-វូ តប៖
-ប្រាកដជាបានតែកិច្ចការក្នុងមានវិន័យតឹងតែងណាស់មានសរសើរហើយក៏មានពិន័យបែបនេះបទបញ្ជា
ទើបមានប្រសិទ្ធភាព ។ជាមួយគ្នានោះក៏បានតែងតាំងអ្នកទាំងពីរជាមេកងហើយតែងតាំងអ្នកផ្សេងម្នាក់
ទៀតកាន់ផ្នែកនិតិកម្មពិរនាកទៀតទទួលបន្ទុកផ្នែកបទបញ្ជានិងជ្រើសរើសអ្នកដែលមានមាឌមាំប៉ុន្មាននាក់
ផ្សេងទៀត ទទួលវាយស្គរ បញ្ជាទ័ព ។ស៊ុន-វូបែងចែកនារីទាំងនោះជាពីរកង
កងខាងឆ្វេងនិងកងខាងស្តាំអ៊ីវ-ជីទទួលខាងស្តាំចរ-ជីទទួលខាងឆ្វេង គ្រប់គ្នាបានបំពាក់ដោយអាវុធ
 ហើយប្រកាសពីវិន័យទ័ព ៖
-ទី១.ហាមមិនឲ្យច្របួកច្របល់ជួរពេលហ្វឹកហាត់,ទី២. ហាមមិនឲ្យជជែកគ្នា,
ទី៣.ហាមល្មើសវិន័យធ្វើសកម្មភាពដោយចិត្តឯង ។
ព្រឹកឡើងទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ស្តេចអ៊ូក៏អង្គុយទតពីរាជតំណាក់ខាងលើនារីបីរយ
នាក់ក្នុងឯកសណ្ឋានកងទ័ពដៃស្តាំកានដាវដៃឆ្វេងកាន់ខែលចែកគ្នាឈរជាពីរជួរ។ស្តេចអ៊ូទតឃើញស្នំទាំង
ពីរជាទីស្រឡាញ់របស់ខ្លួនមានឫកពារយ៉ាងអង់អាចពិតជាគួរឲ្យពេញព្រះទ័យ ស៊ុន-វូចាប់ផ្តើមហើយដាក់
បញ្ជាឲ្យរៀបចំក្បួនបានយកទង់លឿងពីរប្រគល់ឲ្យទៅមេកងទាំងពីរបញ្ជាឲ្យជាអ្នកដឹកនាំកើរមុខនារីទាំង
អស់ត្រូវដើរតាមពីក្រោយមេកងប្រាំនាក់ជាផ្នែកដប់នាក់ចាក្រុមត្រូវដើរតាមឲ្យជាប់បន្តរបន្ទាប់គ្នាមិនត្រូវ
ឃ្លាតគ្នាហើយត្រូវស្តាប់សំលេងស្គថយក្រោយឬទៅមុខជំហានដាច់ខាតមិនត្រូវច្របួកច្របល់ ។សូត្រចប់
បញ្ជាអ្នកទាំងអស់គ្នាឲ្យលុតជង្គង់រងចាំស្តាប់បញ្ជា។មួយសន្ទុះ ស៊ុន-វូ បញ្ជាមកម្តងទៀតៈ
-ពេលស្គរវាយលើកទី១.ទាំងពីរកងត្រូវងើបឈរឲ្យបានព្រមគ្នា, វាយស្គរលើកទី២.
កងឆ្វេងត្រូវស្តាំបែរឯកងស្តាំត្រូវឆ្វេងបែរ, ស្គ.លើកទី៣.ត្រូវចាប់ផ្តើមប្រយុទ្ធ ពេលឮសូរអាគាំង
ត្រូវដកថយជាបន្ទាន់ ។
គ្រន់តែចេញបញ្ជានារីទាំងអស់ខ្ទប់មាត់សើចស្ញេញស្ញាញ។អ្នកវាយស្គរាយការណ៍ថា៖
-ស្គទី១. បានវាយរួចទៅហើយ តែអ្នកខ្លះអង្គុយ រញ៉េរញ៉ៃគ្មានរបៀប ។
ស៊ុន-វូ ងើបពីជើងម៉ា ហើយនិយាយដោយម៉ឺងម៉ាត់៖
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាកំហុសរបស់មេដឹកនាំឥឡូវសូត្របទបញ្ជាឡើងវិញម្តងទៀតហើយ
ពន្យល់ឲ្យបានច្បាស់លាស់។ផ្នែកបទបញ្ជាក៏សូត្របញ្ជាឡើងវិញម្តងទៀត។ អ្នកវាយស្គរក៏ចាប់ផ្តើមវាយ
ស្គឡើងវិញតែនារីទាំងអស់នៅតែសើចលេងខ្សឹបខ្សៀវហីខ្លះផ្អៀងស្មាទៅឆ្វេង ខ្លះទៅស្តាំដូចកំពុងនាំគ្នា
គយគន់ផ្កាអ៊ីងចឹងដែរ ។

ស៊ុន-វូរលាស់ដៃអាវហើយងើបឈររួចទៅទូងស្គខ្លួនឯងម្តងហើយឲ្យចាប់សូត្របទបញ្ជាឡើងវិញម្តងទៀត
តែចាប់ពីថ្នាក់ក្រោមមេកងគ្មាននណាម្នាក់ ដែលថាមិនសើចក្អាក់ក្អាយនោះទេសំលេងខ្ញៀវខ្ញាដូចចាបចូល
សំបុក ។ ស៊ុន-វូ បើកភ្នែកសំលក់ត្មែរ ស្រែកគំហកៈ
-ផ្នែកនិតិកម្មនៅទីណា ?
-ចា!
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាទោសកំហុសរបស់អ្នកដឹកនាំពេលនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់បីដង
ទៅហើយ តែទាហានមិនស្តាប់តាម វិន័យត្រូវទទួលទោសបែបណា?
-សម្លាប់នៅនិងកន្លែង ។
-កងទ័ពមិនអាចសម្លាប់ទាំងអស់បានទេទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំសេនាចាប់មេកងសម្លាប់
ចោលភ្លាម ។ សេនាឃើញ ស៊ុន-វូ កំពុងតែមានកំហឹងមិនហ៊ានប្រឆាំងទេក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់។
ស្តេចអ៊ូទតឃើញ ភ្ញាក់ក្រញ៉ាង បញ្ជាមនុស្សឲ្យប្រញ៉ាប់ទៅជួយដោយបញ្ជាថា ៖.
-យើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយតែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់របស់យើងបើគ្មានអ្នក
ទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ផ្ទុំមិនលក់ទេសួមយោគយល់ចំពោះយើងលើកសែងទោសឲ្យគេម្តងចុះ ។
ស៊ុន-វូបដិសេធៈ
-ក្នុងកងទ័ពគ្មានពាក្យភូតកុហក់ទូលបង្គំត្រូវព្រះអង្គតែតាំងជាមេទ័ព មេទ័ពនើផ្ទាល់ជាក់ស្តែងពេលខ្លះមិន
អាចទទួលធ្វើតាមរាជបញ្ជាបានទេបើមិនគោរពវិន័យកងទ័ពហើយលើកលែងទោសបែបនេះតើទូលបង្គំ
អាចគ្រប់គ្រងកងទ័ពបានឬទេ ? សម្លាប់ !

មួយស្ទុះក្បាលស្នំទាំងពីរត្រូវព្យួរឡើងយ៉ងខ្ពស់គ្មាននារីណាម្នាក់ដែលមិនញាក់សាច់រណ្តំធ្កៀមនោះទេហើយ
នាំគ្នាលោតជង្គង់គ្រឹបទាំងភ័យខ្លាចដើម្បីរងចាំបញ្ជា ។ឆ្លងកាត់ការសម្លាប់លើកនេះធ្វើឲ្យនារីទាំងអស់
ខ្លបខ្លាចគ្រប់គ្នាការហ្វឹកហាត់់់់់់់់់់់់់ក៏មានដំណើរការ ទៅមុខយ៉ាងលឿននិងត្រឹមត្រូវ ។ មានតែស្តេអ៊ូអង្គឯង
ដែលនៅកលតែនឹកស្រណោះអាល័យមិត្តរួមអាវុធលើគ្រែដ៏ស្និទ្ធស្នាលទាំងពីរទឹកភ្នែកជោគថ្ពាល់ស្ទើរ
បាតបង់ស្មារតី។
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments: