បើនិយាយដល់រឿងសាមកុក
(នគរបី) ទោះបីជាអ្នកមិនធ្លាប់មើល ក៏អ្នកធ្លាប់លឺឈ្មោះរបស់វាដែរ
ដោយសារឿងនេះបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិនក្នុងសម័យសង្រ្គាមបែងចែកអំនាច
។
១.គេក្បត់ខ្ញុំ
ជារឿងរបស់គេ ប៉ុន្តែខ្ញុំមិនក្បត់នឹងគុណធម៏របស់ខ្លួនឯងទេ (លីវ ប៉ី)
ពាក្យមួយឃ្លានេះចង់ក្រើនរំលឹកអោយដឹងថា
អ្នកណាធ្វើអ្វីមកលើយើងមិនសំខាន់នោះទេ សំខាន់យើងត្រូវរក្សាគុណធម៏ដែលយើងមាន
ហើយថ្ងៃណាមួយទង្វើដែលយើងធ្វើច្បាស់ជាតបស្នងមកយើងវិញ ៕
២. ការចរចារបែងចែកជាពីរប្រភេទ
គឺការចរចារ និងការសុំចរចារ (ឆាវឆាវ)
ប្រសិនបើយើងយកឃ្លានេះមកគិត
យើងប្រាកដជាមើលឃើញថា រឿងអ្វីក៏ដោយក៏អាចធ្វើទៅបានដែរ ប្រសិនជារឿងខំប្រឹង។ ហេតុអ្វី?
ការចរចារប្រៀបបានដូចជា ឳកាសមួយអីចឹងដែរប្រសិនជាយើងរងចាំគេមកចរចារ ឬចាំឪកាសមកដល់
វាមិនអាចគ្រប់ពេលដែលយើងដែលយើងសំណាងបែបនេះនោះទេ។ ផ្ទុយទៅវិញ ដើម្បីសម្រេចបំណង
យើងគួរបង្កើតឪកាសអោយខ្លួនឯង ដូចជាយើងទៅសុំគេចរចារអីចឹងដែរ។ ធ្វើជាមនុស្សខ្លាំង
អ្នកត្រូវតែចេះបង្កើតឪកាស និងផ្លូវសម្រាប់ដើរអោយខ្លួនឯង
ព្រោះប្រសិនបើអ្នកមិនធ្វើបែបនេះទេ គ្មានអ្នកណាធ្វើអោយអ្នកនោះទេ ព្រោះអ្នកប្រហែលមានគេជួយម្តងជាពីរដង
ប៉ុន្តែអ្នកមិនអាចមានគេតាមជួយមួយជីវិតនោះទេ។
៣.
ប្រសិនបើខ្ញុំរកម្ចាស់ល្អមិនបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់របស់ខ្លួនឯង (ជូកឺឡាំង)
ឃ្លានេះស្តាប់ទៅដូចរាងកាចបន្ទិច
ប៉ុន្តែវាគឺជាការពិត ។ ពេលខ្លះក្នុងឆាកជីវិតរបស់មនុស្សម្នាក់អ្វីដែលពួកគេប៉ងប្រាថ្នា
មិនប្រាកដថាអ្នកសម្រេចនោះទេ
ដូចនេះប្រសិនជាអ្នកគិចថាស្ថានភាពរាល់ថ្ងៃនេះមិនស័ក្តសមនឹងសមត្ថភាពរបស់អ្នក
អ្នកគរបង្កើតអ្វីដែលស័ក្កសមសម្រាប់ខ្លួនឯង៕
៤.
ខ្ញុំសុខចិត្តក្បត់មនុស្សមួយពិភពលោក ក៏មិនអោយមនុស្សមួយពិភពលោកក្បត់ខ្ញុំ (ឆាវ ឆាវ)
មួយឃ្លានេះស្តាប់ទៅមានអារម្មណ៏ថាអាត្មានិយម ប៉ុន្តែទន្ទឹមនឹងនេះ វាបង្រៀនគំនិតជាច្រើនដល់យើង ។ នៅក្នុងពិភពមួយដែលសំបូរទៅដោយការប្រកួតប្រជែង ប្រសិនជាយើងនៅតែគិតពីអ្នកដទៃមុនខ្លួនឯង យើងនឹងក្លាយជាជនរងគ្រោះនែការប្រគួតមួយនេះ ។ ប៉ុន្តែបើចង់យកឃ្លានេះមកប្រើប្រាស់ អោយត្រូវនឹងបរិបទ អ្នកមិនត្រូវគិតតែពីខ្លួនឯងសុទ្ធនោះទេ ដោយសាមនុស្សយើងរស់នៅត្រូវប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺក្រៅពីជួយខ្លួនឯងអោយបានល្អ អ្នកក៏គួរជួយជ្រោមជ្រែងអ្នកដែលនៅជុំវិញខ្លួនផងដែរ ។
មួយឃ្លានេះស្តាប់ទៅមានអារម្មណ៏ថាអាត្មានិយម ប៉ុន្តែទន្ទឹមនឹងនេះ វាបង្រៀនគំនិតជាច្រើនដល់យើង ។ នៅក្នុងពិភពមួយដែលសំបូរទៅដោយការប្រកួតប្រជែង ប្រសិនជាយើងនៅតែគិតពីអ្នកដទៃមុនខ្លួនឯង យើងនឹងក្លាយជាជនរងគ្រោះនែការប្រគួតមួយនេះ ។ ប៉ុន្តែបើចង់យកឃ្លានេះមកប្រើប្រាស់ អោយត្រូវនឹងបរិបទ អ្នកមិនត្រូវគិតតែពីខ្លួនឯងសុទ្ធនោះទេ ដោយសាមនុស្សយើងរស់នៅត្រូវប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺក្រៅពីជួយខ្លួនឯងអោយបានល្អ អ្នកក៏គួរជួយជ្រោមជ្រែងអ្នកដែលនៅជុំវិញខ្លួនផងដែរ ។
៥.
សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៏ដូចពាក្យពិតដែរ (លូស៊ូ)
ជាការពិតណាស់
សម្តីមួយឃ្លានេះបាននិយាយន័យដែលខ្លួនចង់បង្កប់យ៉ាងច្បាស់ទៅហើយ។
ធ្វើជាមនុស្សយើងមិនអាចចេះតែនិយាយកុហកនោះទេ ដោយសារតែនៅពេលដែលនិយាយការពិត
ប្រហែលជាដល់ពេលដែលគេលែងជឿយើងដូចគ្នា ។ ទោះបីជាការនិយាយកុហកគឺជារឿងដែលមិនអាចជៀសផុត
ប៉ុន្តែអ្នកគួរព្យាយាមធ្វើវាអោយបានតិចបំផុត ទើបពេលដែលយើងនិយាយអ្វីទៅ
សម្តីរបស់យើងមានតម្លៃ និងគួរអោយគោរពពីសំនាក់មនុស្សទូទៅ ៕
៦.
បរាជ័យមានអ្វីគួរអោយខ្លាច អ្វីគួរអោយខ្លាចគឺមិនដឹងថាខ្លួនឯងបរាជ័យនៅត្រង់ណា
(ឆាវឆាវ)
មានសុភាសិតទូន្មានជាច្រើនបាននិយាយថា
បរាជ័យមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងនៅតែតស៊ូមិនបោះបង់ចោល ។
ត្រឹមត្រូវណាស់ដែលគេលើកឡើងដូចនេះ ប៉ុន្តែដើម្បីអោយប្រាកដថាយើងមិនបរាជ័យនៅក្នុងរឿងដដែលៗ
។ យើងត្រូវសិក្សាអោយច្បាស់ពីឬសគល់នៃការបរាជ័យរបស់យើង ព្រោះបើមិនដូច្នេះទេ
យើងនឹងនៅតែធ្វើខុសហើយខុសទៀត ហើយប្រសិនយើងនៅតែបង្កើតកំហុសដែលយើងធ្លាប់បានខុសហើយនោះ
វាមានន័យថាយើងគ្មានការអភិវឌ្ឈន៏ និងមិនចេះរៀនពីកំហុស ។
ហើយអ្វីដែលយើងទទួលបានពីការបរាជ័យមិនមែនជាមេរៀននោះទេ ប៉ុន្តែជាការបាត់បង់ពេលវេលា
និងថវិការដែលយើងចំនាយទៅហើយមិនបានអ្វីប្រសើរត្រលប់មកវិញ ៕

0 comments:
Post a Comment