ម្តាយវ័យក្មេងម្នាក់បានផ្តល់កំណើតឲ្យទារក មានរូបរាងដូច
ទេពមច្ចា
តែអកុសលទារកបានស្លាប់៤ម៉ោងក្រោយសម្រាលទាំងពេទ្យមិនទាន់ដឹងថាជាស្រីឬប្រុសផង
ដោយសារជើងទាំងគូរបស់ទារកជាប់គ្នាដូចត្រី។
នេះបើតាមសារព័ត៌មាន The Mirror របស់អង់គ្លេសទើបបានចុះផ្សាយ។
ម្តាយទារកនោះមានឈ្មោះថា Muskura Bibi អាយុ
២៣ឆ្នាំបានធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានផ្តល់កំណើតដល់ទារកដែលកើតជម្ងឺមហារីក
បណ្តាលឲ្យខូចទ្រង់ទ្រាយ ទៅជាមនុស្សដូចក្នុងរឿងទេពមច្ចា
ហើយនេះជាករណីទី២ហើយនៅឥណ្ឌា។
Muskura Bibi
មិនមានលទ្ធភាពពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និង
មិនបានលេបថ្នាំអំឡុងពេលមានផ្ទៃពោះកូនដំបូងរបស់នាង។
វេជ្ជបណ្ឌិតសាហាបាននិយាយថាទារកនេះមានការលូតលាស់មិនប្រក្រតី និង
មិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់។ ប្រភពខាងលើបន្ត។
ទារក “ទេពមច្ចា" ទី១ដែលបានកើតនៅប្រទេសឥណ្ឌាមានជីវិតត្រឹម
១០ នាទីប៉ុណ្ណោះបន្ទាប់ពីសម្រាលកាលពីឆ្នាំ ២០១៦។
ប្រភពខាងលើបន្ថែម៕
ប្រភព៖sabay.com.kh
Home / Entertainment
/ ម្តាយម្នាក់បានផ្តល់កំណើតឲ្យទារកមានរូបរាងដូច ទេពមច្ចា ធ្វើឲ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment