13306b.jpg

​ផ្លែ​ល្ពៅ​ពិតជា​អស្ចារ្យ​មែន ដែល​អាច​បង្ការ​ជំងឺមហារីក​បាន​

មនុស្ស​ភាគច្រើន​នៅ​តំបន់​លោកខាងលិច​តែងតែ​គិតថា ផ្លែ​ល្ពៅ​ច្រើន​តែ​គេ​យក​ទៅ​ធ្វើ​ការតុបតែង​សម្រាប់​ថ្ងៃ​បុណ្យ​ខ្មោច Halloween ប៉ុន្តែ​បើ​នៅ​ប្រទេស​យើង​វិញ វា​គឺជា​បន្លែ​ដ៏​ពេញនិយម​មួយ​សម្រាប់​ប្រជាជន​យើង ហើយក៏​អាច​ធ្វើ​ជា​បង្អែម​បាន​ថែម​ទៀត​ផង​។


​ផ្លែ​ល្ពៅ​ត្រូវបាន​គេ​ដឹងថា មាន​ជីវជាតិ​ខ្ពស់ ព្រោះ​តែ​វា​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ច្រើន ប៉ុន្តែ​មាន​កាឡូរី​ទាប​។ ផ្លែ​ល្ពៅ​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​មួយ​ឈ្មោះថា Beta-carotene ដែល​ដើរតួនាទី​ដ៏​ធំ​មួយ​ក្នុង​ការបង្ការ​ជំងឺមហារីក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្លែ​ល្ពៅ​នឹង​អាច​បង្ការ​ជំងឺមហារីក​បាន​ដោយសារ​តែ​គុណសម្បត្តិ​ដូចខាងក្រោម​នេះ​៖

Beta-carotene
វា​ជា​សារធាតុ​បំពាក់​ពណ៌​មួយ​ប្រភេទ​ដែល​ទទួលខុសត្រូវ​លើ​ពណ៌​ក្រហម​លាយ​ទឹកក្រូច​របស់​ផ្លែ​ល្បៅ ហើយក៏​ជា​សារធាតុ​ជួយ​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។ ការសិក្សា​បាន​បង្ហាញថា Beta-carotene ប្រហែល​ជា​ផ្តល់​ឲ្យ​រាងកាយ​នូវ​ការបង្កើន​ការប្រឆាំង​នឹង​មហារីក​តាមរយៈ​បង្ការ​កុំឲ្យ​ខូច DNA បន្ថយ​ការលូតលាស់​មហារីក ឬ​ជម្រុញ​ដល់​អង់ស៊ីម​ដែល​សម្អាត​សារធាតុបង្កមហារីក​ចេញពី​រាងកាយ​។

Carotenoids
ក្នុងចំណោម​សារធាតុ Carotenoids ដែល​ផ្តល់​សុខភាព​ភាគច្រើន​ដែល​មាន​ក្នុង​ផ្លែ​ល្ពៅ Alpha-carotene មាន​សកម្មភាព​ប្រឆាំងនឹង​មហារីក​ដោយ​ផ្ទាល់​តែម្តង​។ ការសិក្សា​បានឲ្យដឹងថា វា​គឺជា​សារធាតុ​ទប់ស្កាត់​មហារីក​ដ៏​ខ្លាំងក្លា​មួយ​ជាង Beta-carotene ទៅទៀត​។ សារធាតុ Lutein និង Lycopene ដែល​ជា​អង់​ទី​អុក​ស៊ីដង់​មាន​ក្នុង​ផ្លែឈើ​ពណ៌​ទឹកក្រូច និង​លឿង ក៏​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ជួយ​ការពារ​រាងកាយ​បានដែរ​។

ជាតិ​សរសៃ​
ផ្លែ​ល្ពៅ​គឺជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ល្អ​មួយ​។ ការសិក្សា​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​ជាប្រចាំ​អាច​បន្ថយ​ការ​កើត​ជំងឺ​មហារីក​សុដន់​រហូតដល់ ១១​ភាគរយ​។ រឿង​នេះ​នៅ​ពេល​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments: