ឫហៅម៉្យាងទៀតថា “ឈ្នះដោយមិនត្រូវការប្រយុទ្ធ” ។ ដោយសារតែគោលដៅនៃអាជីវកម្មរបស់អ្នកគឺដើម្បីរស់រាន និងសំបូរសប្បាយនោះអ្នកត្រូវចាប់យកទីផ្សាររបស់អ្នក។ ក្រុមហ៊ុនមួយចំនួនអាចធ្វើការនេះដោយការវាយប្រហារផ្នែកខ្លះនៃទីផ្សារដែលគូប្រជែងមើលរំលងឫប្រើវិធីដោយប្រយោល។ ហើយចំនុចសំខាន់ទៀតសោតគឺ តម្លៃតែម្ដង។ អ្នកមិនគួរប្រើតម្លៃទាបខុសពីគូប្រកួតពេកទេ ដែលជាហេតុធ្វើអោយគេចាប់អារម្មណ៍មកលើអ្នក។
២. ការវាយប្រហារតែចំនុចខ្សោយ ជៀសវាងវាយបកទៅលើភាពខ្លាំងរបស់គូប្រកួតវិធីសាស្រ្តពួកខាងលិចបានយកមកប្រើប្រាស់ក្នុងសៃវៀនប្រកួតប្រជែងអាជីវកម្ម ក្នុងនោះក្រុមហ៊ុនជាច្រើនធ្វើការវាយប្រហារដោយផ្ទាល់នៅលើចំណុចខ្លាំងរបស់គូប្រជែងរបស់ខ្លួន ដោយវិធីសាស្រ្តនេះ គ្រប់គ្នាខាតប្រាក់កាក់អស់ជាច្រើន។ ផ្ទុយទៅវិញ អ្នកគួរតែផ្តោតទៅលើភាព ខ្សោយនៃគូប្រកួត ពង្រីកការលក់ស្របពេលបន្ថយធនធានប្រើប្រាស់នោះអ្នកនឹងបង្កើនប្រាក់ចំណេញបានយ៉ាងច្រើន។
៣. បង្កើនភាពវៀងវៃដោយការដឹងមុនពីស្ថានការណ៍ និងមានយុទ្ធសាស្ដ្រតបតដើម្បីស្វែងរកចំនុចខ្សោយនៃដៃគូប្រកួតប្រជែងរបស់អ្នក វាទាមទារអោយមានការយល់ដឹងពីយុទ្ធសាស្រ្ត សមត្ថភាព គំនិត និងបំណងប្រាថ្នារបស់នាយកប្រតិបត្តិរបស់ដៃគូប្រកួត ព្រមទាំងដឹងយ៉ាងស៊ីជម្រៅពីចំណេះដឹង ភាពខ្លាំង ភាពខ្សោយរបស់អ្នកផ្ទាល់ដាច់ខាត។ វាជាការសំខាន់ផងដែលអ្នកត្រូវយល់ពីនិន្នាការកើតឡើងនៅជុំវិញអ្នក ក្នុងគោលបំណងត្រៀមជាស្រេចក្នុងការប្រយុទ្ធណាមួយ។ ផ្ទុយទៅវិញ ដើម្បីរក្សាគូប្រកួតរបស់អ្នកពីការប្រើប្រាស់យុទ្ធសាស្រ្តនេះប្រឆាំងនឹងអ្នកអ្នកគប្បីលាក់បាំងផែនការរបស់អ្នកជាសម្ងាត់ពីពួកគេ។
៤. ការប្រើល្បឿននិងការរៀបចំទុកជាមុនដើម្បីប្រជែងលើដៃគូឱ្យបានឆាប់រហ័សដើម្បីផ្លាស់ប្ដូរ ដែលមានល្បឿនមិនមែនមានន័យថាអ្នកត្រូវធ្វើកិច្ចការបន្ទាន់បំផុតនោះទេ។ ជាកស្ដែង ល្បឿនតម្រូវឱ្យមានការរៀបចំជាច្រើន។ ការកាត់បន្ថយពេលវេលានៃការសំរេចចិត្តរបស់ក្រុមហ៊ុនអ្នក ការបង្កើនគុណភាពផលិតផលនិងការផ្គត់ផ្គង់សេវាកម្មបំរើអតិថិជនគឺសំខាន់ណាស់។ ហើយតាមរយៈការប្រកួតប្រជែងនិងដឹងពីប្រតិកម្មរបស់គូប្រកួតពីសក្តានុពលរបស់អ្នកក៏មានសារៈសំខាន់ផងដែរ។
៥. ប្រើសម្ព័ន្ធភាព និងយុទ្ធសាស្រ្តគ្រប់គ្រង”ឥទ្ធិពល” គូប្រកួតរបស់អ្នកនិងធ្វើឱ្យពួកគេស្របតាមអ្នក
“ឥទ្ធិពលលើគូប្រកួតរបស់អ្នក” មានន័យថាជាការផ្លាស់ប្តូរច្បាប់នៃការប្រកួតដោយបម្លែងគូប្រកួតមកធ្វើតាមបំណងប្រាថ្នានិងសកម្មភាពរបស់អ្នកនោះមានន័យថា ពិនិត្យស្ថានភាពគូប្រកួតពីចំងាយ តែឋិតនៅក្រោមការតាមដានរបស់អ្នកផ្ទាល់។ វិធីមួយនេះអាចអនុវត្តបាន តាមរយៈភាពយ៉ាងប៉ិនប្រសប់នៃប្រើបា្រស់សម្ព័ន្ធភាព។ ដោយការកសាងបណ្តាញរឹងមាំនៃសម្ព័ន្ធភាព ចលនានៃដៃគូប្រកួតប្រជែងរបស់អ្នកអាចត្រូវបានកំណត់។ បូករួមទាំងការការប្រើយុទ្ធសាស្រ្តគន្លឹះក្នុងការគ្រប់គ្រងក្នុងវិស័យរបស់អ្នក អ្នកនឹងអាចធ្វើអោយដៃគូប្រជែងបត់បែនទៅតាមចង្វាក់ដែលអ្នកលេង។
៦. ការអភិវឌ្ឍខ្លួនជាអ្នកដឹកនាំប្រសើរម្នាក់ដើម្បីបង្កើនសក្តានុពលរបស់បុគ្គលិកអ្នក
អ្នកដឹងនាំត្រូវមានលក្ខណៈពិសេសដែលអាចដឹកនាំក្រុមអោយអនុវត្តយុទ្ធសាស្រ្តទាំងនេះនិងត្រូវមានគំនិតធ្វើអោយបុគ្គលិកក្នុងអង្គភាពបង្ហាញពីសក្តានុពលផ្នែកខាងក្នុងរបស់ពួកគេ។ មេដឹកនាំគួរតែមានប្រាជ្ញាវាងវៃក្នុងការដោះស្រាយបញ្ហា ភាពស្មោះត្រង់ សេចក្តីមេត្តា ភាពក្លាហាន និងតឹងរឹងក្នុងការអនុវត្តការងារ។ មេដឹកនាំត្រូវតែជាមនុស្សដំបូងគេដែលធ្វើកិច្ចការលំបាកៗ គិតគូពីពីកងទ័ពរបស់ខ្លួនមុនគេបង្អស់ នោះជាប្រតិបត្តិដែលមេដឹកនាំអោយទៅបុគ្គលិករបស់ខ្លួន៕
ដោយ៖ ណាវី
ប្រភព៖ 6 Principles of Sun Tzu & the Art of Business

0 comments:
Post a Comment