13306b.jpg

ល្បិចទល់មេឃ ​វគ្គ៦៖ ដល់ត្រើយសើយគូថ


ដល់ត្រើយសើយគូថ បានន័យថា៖ កិច្ចការអ្វីមួយ ដែលរួមគ្នាធ្វើបានជោគជ័យមានបំណងចង់ដណ្តើមយក
ផលតែម្នាក់ឯង ហ៊ានទាត់ចោលរាល់មិត្តភ័ក្រ្តសហការី ដែលធ្លាប់បានតស៊ូជាមួយគ្នាកន្លងមក។

ដល់ត្រើយសើយគូថ ផ្ទុយស្រឡះពី ក្លែងជ្រូកដើម្បីស៊ីខ្លា ល្បិចដល់ត្រើយសើយគូថគឺឆ្លៀតឱកាសពេលដែលទទួលបានជោគជ័យហើយ យកកូនចៅគូកនរបស់ខ្លួន
ទៅសម្លេះចោល។ ចំណែក(ក្លែងជ្រូកដើម្បីស៊ីខ្លា) គឺរិះរកមធ្យោបាយអូសទម្លាក់អ្នកនៅពីលើឆាកឲ្យធ្លាក់ដី ។ បើធ្វើការប្រៀបធៀបទៅឃើញថា៖ ល្បិច(ក្លែងជ្រូកដើម្បីស៊ីខ្លា) ពិតជាគ្រោះថ្នាក់ ចំណែកល្បិច
(ដល់ត្រើយសើយគូថ)ពិតជាងាយស្រួល។

មន្រ្តីហ្វាន់ឆុង រិះគន់ស្តេចយៀកវ៉ាងថា៖ មនុស្សនេះ ក វែង មាត់ចាបមាត់ព្រាប អាចរួមទុក្ខជាមួយតែមិន
អាចរួមសុខជាមួយគ្នាបានឡើយ។ ពីព្រោះ លោកមើល ធ្លុះនូវសភាពការក្នុងរាជការដ៏អាក្រក់នេះ ហេតុនេះ ក្រោយពីរួមដៃគ្នាកំទេចនគរអ៊ូ បានជោគជ័យហើយ លោកក៏លួចរត់ចេញពីរាជវាំង លាក់ខ្លួនពួន
អាត្មាដូរឈ្មោះផ្លាស់ត្រកូល ដើរត្រាច់ចរ រកស៊ីគ្រប់ទិសទី ជាសំណាងដែរដែលបានដើរកំសាន្តស្គាល់គ្រប់
ទិសទីកន្លែង ចំណែកមិត្តរួមអាវុធរបស់លោក ឈ្មោះវិន-ជុង ព្រោះតែការលោភលន់បុណ្យសក្តិទ្រព្យ
សម្បត្តិ ចៀសមិនផុតពីការមន្ទិលសង្ស័យរបស់ស្តេចយៀក ទីបំផុតក៏ទទួលវាសនាជាខ្មោចក្រោមផ្លែដាវ
របស់ស្តេចយៀកទៅ។

លីវ-ប៉ាង ក្រោយពីទទួលបានជោគជ័យ បានអំណាចរឹងមាំហើយ ក៏ស្រាប់តែកើតចិត្តច្រណែននឹងអ្នកល្អ រអារនឹងអ្នកពូកែ ហើយប្រើវិធីលឿនដូចព្រួញសម្លាប់កូនចៅ មនុស្សទីមួយដែលត្រូវសម្លាប់ គឺមេទ័ព ហាងស៊ី ដែលធ្លាប់បានប្តូរស្លាប់ប្តូររស់បោសសំអាតពួកក្រុមប្រឆាំង ចោរព្រៃ បន្តាប់មកបានធ្វើការសម្លាប់
យ៉ាងចំហរ ចំពោះមន្ត្រីដែលមានគុណបំណាច់បានកាត់ក្បាល ភឹង-យៀក សម្លាប់យីងពូ ឃុំខ្លួនសៀវហ៊ឺ
សូម្បីតែ ឈីង-ទី លីងហួយ ដែលធ្លាប់ដើរផឹកស៊ីស្រីញីជាមួយគ្នាក៏ស្ទើរក្លាយជាខ្មោចក្រោមផ្លែដាវរបស់
លីវ-ប៉ាង ដែរ។

ចាង-លៀង គិតថា៖ ថ្ងៃណាមួយសំណាងអាក្រក់នេះពិតជាធ្លាក់ដល់វេនខ្លួនមិនខាន ដឹងខ្លួនមុនទាន់ ក៏បានសុំ លាឈប់ពីតំណែងទៅបួសឯព្រៃជ្រៅ ទើបមានសំណាងជៀសផុតពីសេចក្តីស្លាប់បាន។នៅមាន
ទៀតដូចជា ជូ-យានចាង ដែលមានដើមកំណើតចេញពីលោកសង្ឃខ្លាំងដៃជាង លីវ-ប៉ាង ទៅទៀត ។

ក្រោយពីឡើងសោយរាជ្យជាស្តេចម៉េងមកបានធ្វើការកាប់សម្លាប់ដល់មន្រ្តីទាហាន ដែលធ្លាប់បាន ចូលរួមប្រយុទ្ធជាមួយខ្លួន ក្នុងពេលដណ្តើមទឹកដី ថ្ងៃនេះ ប្រទានសក្តិ ថ្ងៃស្អែកប្រទានក្តីមរណៈ មួយប៉ព្រិច
ភ្នែកប៉ុណ្ណោះ។ បានធ្វើការសម្លាប់យ៉ាងរង្គាល នៅក្នុងប្រវត្តិសាស្ត្រចិន ពិតជាសក្តិសមទទួលឯកគ្តកម្មខាង
សម្លាប់បាន។ នេះហើយដែលហៅថា(ដល់ត្រើយសើយគូថ) នោះ។អ្នកដែលប្រើល្បិចនេះដោយសន្តិវិធី
ជាងគេអាចរាប់ថា ជាព្រះអង្គ ចាវវ៉ាងយីង ទៅចុះដោយគ្រាន់តែប្រើ “ពិធីជប់លៀងស្រាយអំណាចទ័ព
ប៉ុណ្ណោះ” ។

(ប្រវត្តិជាក់ស្តែង) ព្រះរាជាសុង ព្រះនាម ចាង-វ៉ាងយីង ក្រោយពីបានឡើងគ្រងរាជ្យដោយសារដណ្តើម
អំណាច បានពីមនុស្សដែលជិតដាច់ខ្យល់មក។ បានតែងតាំង ចាវភូ ជាទីប្រឹក្សាពិសេសរាល់កិច្ចការតូចធំ
របស់ព្រះនគរ តែងធ្វើការពិភាក្សាជាមួយជានិច្ច។

ពេលនោះ កងទ័ពពិសេស(ទ័ពសំរាប់ការពាររាជធានី) ដែលដឹកនាំដោយមេទ័ពស៊ឺ-សូវស៊ីង, វ៉ាង-ស៊ឹនឈី, កាវ¬ វៃតឹក ។ល។ សុទ្ធសឹងជាមនុស្សជំនិតរបស់ស្តេចចាវពួកគេមានសិទ្ធិអំណាចយ៉ាងខ្លាំងក្លា នៅក្នុង
ជួរកងទ័ព។ ចាវ ភួឃើញថា ពួកគេហាក់ដូចជាមានសិទ្ធិអំណាចខ្លាំងជ្រុលបន្តិចហើយ បារម្ភថាអាចមាន
ការគំរាមកំហែងដល់រាជបល្ល័ង ក៏បានឲ្យយោបល់ដល់ស្តេចចាវ ទូលពីភាពគ្រោះថ្នាក់នៃរឿងនេះ គឺចាំបាច់
ត្រូវតែរកវិធីកាត់បន្ថយសិទ្ធិអំណាចរបស់ពួកគេ ។ ស្តេច ចាវ ព្រះសណ្តាប់ចប់ក៏មានព្រះរាជបន្ទូលថា៖
លោកម្ចាស់ទុកចិត្តចុះ ពួកគេសុទ្ធតែជាមនុស្សរបស់យើង ដាច់ខាតគឺមិនក្បត់យើងទេ ។ទូលបង្គំជឿថាពួក
គេពិតជាស្មោះត្រង់នឹងព្រះអង្គ តែទូលបង្គំ បារម្ភតែកូនចៅរបស់ពួកគេតែប៉ុណ្ណោះ ថ្ងៃណាមួយស្រាប់តែ
កើតចិត្តលោភលន់ ពេលនោះខ្លាចថា សូម្បីតែខ្លួនគេក៏មិនអាចបញ្ជាលើខ្លួនឯងបានដែរ ។

ព្រះសណ្តាប់ទៅហាក់ដូចជាភ្ញាក់ដែរ ស្តេចចាវ គិតឃើញថា កៅអីស្តេចដែលខ្លួនកំពុងអង្គុយនេះបានមក
របៀបណានោះហើយ នៅក្នុងប្រវត្តិសាស្ត្រមានឧទាហរណ៍ច្រើនណាស់ដែលភ្ញៀវក្លាយមកជាម្ចាស់ តើធ្វើ យ៉ាងណាទៅដែលអាចដណ្តើមយកអំណាចពីមិត្តរួមអាវុធរួមប្រយុទ្ធប្តូរស្លាប់រស់បានមកវិញនោះ?ពិតជា
បញ្ហាដែលឈឺក្បាលមែន។
 
តែស្តេចចាវ ពិតជាស្តេចដែលមានល្បិចកលអស្ចារ្យ មានព្រះបញ្ញាញាណដ៏សែនឈ្លាសវៃ ព្រះអង្គមិន
ចង់យកតម្រាប់តាមការសម្លាប់យ៉ាងទាន់ហន់ចំពោះកូនចៅដូចលីវ ប៉ាងនោះទេ។ស្តេចចាវត្រូវការឲ្យនយោ
បាយ និងអំណាចរបស់ខ្លួនរឹងមាំហើយ ក៏ចង់បានពាក្យពេជន៍ល្អៗចារក្នុងប្រវត្តិសាស្រ្តផងដែរនិយាយឲ្យខ្លី គឺអំណាចនៅលើដៃខ្លួនចំពោះពួកទាំងនេះ គឺសុទ្ធជាមាន់ដែលនៅក្នុងទ្រុង ជាត្រីដែលនៅលើជ្រុញប៉ុណ្ណោះ
បំណងសំខាន់ គឺចង់ឲ្យពួកគេប្រគល់អំណាចកងទ័ពមកវិញតែប៉ុណ្ណឹង វាគ្រាន់តែថាតើទាមទារអំណាច
មកវិញដោយទុកមនុស្សឲ្យរស់ ឬក៏ឲ្យស្លាប់តែប៉ុណ្ណោះ។ស្តេចចាវ ចេះចាប់រុយដោយប្រើស្ករប្រសើរជាង
ចាប់រុយដោយប្រើថ្នាំបំពុលដោះស្រាយដោយបញ្ញាប្រសើរជាងដោះស្រាយដោយអាវុធ ហេតុនេះហើយស្តេចចាវក៏ចាប់ប្រើវិធីគួរសមមុនចាំប្រើកម្លាំងជាក្រោយ បើមិនព្រមផឹកស្រាអញ្ជើញទេទៅ
សំលៀងកាំបិតគម្រាមជាក្រោយក៏មិនយឺតពេលដែរ។យប់មួយនាខែ៧ ស្តេចចាវបានរៀបចំពិធីជប់លៀង មួយ ហើយបានអញ្ជើញជាពិសេស ចំពោះលោកមេទ័ពស៊ឺ សូវស៊ីង, វ៉ាង ស៊ិនឈី, កាវ វៃតឹក និងរាល់មេបញ្ជាការនៃទ័ពពិសេសទាំងអស់។ពេលដែលកំពុងតែផឹកស៊ីយ៉ាងសប្បាយ ស្តេចចាវ ក៏ហាក់ដូចជានឹកឃើញរឿងអ្វីមួយស្រាប់តែដកដង្ហើមវែងហើយមានព្រះរាជបន្ទូល៖រាត្រីនេះ  យើងទាំងអស់គ្នាបាននៅជួបជុំផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយ ក៏ប៉ុន្តែអ្នកណាទៅដឹងថាថ្ងៃក្រោយ តើអាច មានឱកាសបែបនេះទៀតដែរឬទេ?មេទ័ព ស៊ឺ ហាក់ចម្លែកនឹងបន្ទូល ក៏សួរពីមូលហេតុ ។ ស្តេចចាវក៏មាន បន្ទូលបន្ត៖ អាយ! អ្នកទាំងអស់គ្នា មិនដឹងថាធ្វើស្តេចពិបាកយ៉ាងណានោះទេ រាល់ថ្ងៃរស់នៅ
ក្នុងសភាពភិត ភ័យជានិច្ច សោយមិនឆ្ងាញ់ ផ្ទុំមិនស្កប់ គឺតែងតែភ័យខ្លាចគេមកដណ្តើមរាជបល្ល័ងគ្រប់
ពេលវេលា មិនស្មើអស់លោក ដែលបានរស់នៅដោយសេរីមិនភិតភ័យមិនខ្វាយខ្វល់អ្វីទាំងអស់
នោះឡើយ។

មេទព័ ស៊ឺ ក៏តបវិញ៖ បច្ចុប្បន្នព្រះនគរបានសន្តិភាពហើយឬមួយក៏នៅមានជនណាថ្លើមធំមានបំណង
ចង់ក្បត់?គឺពិតជារកសេចក្តីស្លាប់ដោយខ្លួនឯងហើយ ។

ស្តេចចាវ ព្រះសំណើចយ៉ាងពិសពុល៖ យើងពិតជាជឿជាក់ភាពស្មោះត្រង់របស់ពួកអស់លោក ក៏ប៉ុន្តែ
ក្រែង ថ្ងែណានោះ កូនចៅ របស់អស់លោកកើតក្តីលោភលន់ដាច់ខាត់បង្ខំឲ្យអស់លោកឡើងធ្វើស្តេច
ពេលនោះជឿថាសូម្បីតែអស់លោកខ្លួនឯង ក៏មិនអាចបញ្ជាលើខ្លួនឯងបានដែរ។ព្រះរាជបន្ទូលមានភាព
សាមញ្ញធម្មតា ប៉ុន្តែសម្រាប់មេទ័ពទាំងអស់ គឺប្រៀបបាននឹងរន្ទះបាញ់ខែចេត្រតែម្តងទាំងអស់គ្នាភ្ញាក់
ក្រញ៉ាងដូចគេធាក់មួយជើងផ្លាស់ប្តូរទឹកមុខគ្រប់គ្នាហើយប្រញ៉ាប់ប្រញ៉ាល់លុតជង្គង់គ្រឹបព្រមគ្នាដូចបាន
ណាត់ទុក ថ្វាយបង្គំស្តេច ចាវសុំព្រះរាជយោបល់៖ទូលបង្គំទាំងអស់គ្នាពិតជាល្ងង់ខ្លៅពុំដឹងធ្វើយ៉ាងណាទើប
គាប់ប្រសើរនោះទេគ្រាន់តែដឹងថាទូលបង្គំទាំងអស់គ្នាពិតជាស្មោះត្រង់នឹងព្រះអង្គគ្មានគំនិតអាក្រក់បន្តិច
ណាឡើយ សូមព្រះអង្គយល់ដល់ពួកទូលបង្គំដែលធ្លាប់បានហែរហមព្រះអង្គតាំងពីដើមរៀងមកសូមព្រះ
មេត្តាចង្អុលបង្ហាញផ្លូវដែលត្រូវដើរដល់ពួកទូលបង្គំផងពួកទូលបង្គំធានាថាពិតជាស្តាប់ និងធ្វើតាមព្រះរាជ
បញ្ជាររបស់ព្រះអង្គទាំងអស់។

ឃើញសភាពបែបនេះ ស្តេចចាវ ពិតជាពេញចិត្ត តែធ្វើជាបង្ហាញទឹកព្រះភក្រ័គួរឲ្យសោកសង្រេង ហើយ
មានព្រះរាជបន្ទូល៖ មួយជីវិតរបស់មនុស្សប្រៀបបាននឹងសុប៉ិន។ តែប៉ុន្មានសិបឆ្នាំប៉ុណ្ណោះ ធ្មេចបើកៗ
គឺកន្លងផុតទៅហើយអស់លោក បានលះបង់ ជីវិតនិងពេលវេលាដើម្បីកិច្ចការព្រះនគរក្នុងប្រវត្តិសាស្រ្ត ក៏បានក៏បានចារពីស្នាដៃ ដែរហើយ ទាំងកេរ្តិ៍ឈ្មោះនិងកិត្តិយស អស់លោកបានទទួលអស់ហើយមែនទេ?
រាប់ថាជាតិនេះ មិនរស់នៅឲ្យធ្ងន់ផែនដីនោះទេ ជីវិតចុងក្រោយឲ្យតែបានរស់នៅដោយរុងរឿងរស់នៅ
ដោយ ភាពស្ងៀមស្ងាត់ ពិតជាល្អប្រសើរណាស់។

មានព្រះរាជបន្ទូលដល់ត្រឹមនេះក៏វាសព្រះនេត្រទតមើល៍អ្នកទាំងអស់គ្នាមួយត្រួស ឃើញអ្នកទាំងអស់
គ្នានៅត្មឹងដូចអ្នកតាថ្មក៏តាំងបញ្ចេញឬកពាររបៀប(ឆ្មាយុំអាណិតកណ្តុរ)ហើយមានបន្ទូលបន្តរ ៖
អ្ហើយ! យើងអង្គុយនៅលើរាជបល្ល័ងនេះ ពិតជាគ្មានលទ្ធភាពដោះខ្លួនបានទេកិច្ចការមួយហើយមួយទៀត
ទាំងក្នុងទាំងក្រៅ មិនខុសដូចពាក្យគេនិយាយមែន១ឆ្នាំ៣៦៥ថ្ងៃ ថ្ងៃណាក៏រវល់និងកើតទុក្ខដែរ ចង់ធ្វើឬ?
កិច្ចការច្រើន មិនចេះចប់មិនចេះហើយ បើមិនធ្វើ ពិតជាធ្វើឲ្យប្រជារាស្រ្តអស់សង្ឃឹមដោយសារតែរឿង
នេះ យើងផ្ទុំមិនលក់រៀងរាល់រាត្រី ពិតមែនតែជាស្តេចផែនដីតែអ្វីដែលជាការលំបាកគ្មានអ្នកក្រៅណាអាច យល់បានឡើយ។

ហេតុនេះហើយបានជាយើងមិនចង់ឲ្យអស់លោកទាំងអស់គ្នាដែលប្រៀបបានជាបងប្អូនទទួលរងកម្មបែប
នេះតទៅទៀតទេ! ចំពោះយើងពិតជាគ្មានលទ្ធភាពដោះខ្លួនបានទេ ចំណែកអស់លោក មិនទាន់ហួសពេលនៅឡើយ យើងគិតនេះ គឺដើម្បីសេចក្តីសុខរបស់អស់លោកតែប៉ុណ្ណោះជាការប្រសើរ អស់ លោកគួរតែបោះបង់ចោលការងារទាំងនេះទៅរឿងអ្វីក៏កុំរវល់ ទៅរស់នៅយ៉ាងសុខសាន្តជាប្រជា
រាស្រ្ត ចង់ដេកដល់ថ្ងៃចាំងគូថ ក៏គ្មានអ្នកណាថាឲ្យដែរមិនចាំបាច់ពេលខ្លះអត់ងងុយងើបពាក់កណ្តាល
អធ្រាតដើម្បីប្រជុំ។ល។ ការរស់នៅដោយស្ងៀមស្ងាត់ មិនឮសម្លេងកាំបិតលំពែងប៉ះកកទង្គិចគ្នាពិតជា
មាន សេចក្តីសុខណាស់ សូម្បីនៅឋានទេវតាក៏មិនស្មើឋានមនុស្សលោកក៏កម្រនឹងរក បានបើសិនជា អស់លោកយល់ព្រមតាមសំណូមពរនេះ យល់ដល់ដល់ការរាប់អានគ្នាកន្លងមក លាឈប់ពីមុខតំណែង
យើងនឹងប្រទានដល់អស់លោកនូវមាសប្រាក់យ៉ាងច្រើនគ្រប់គ្នា លាឈប់ពីមុខតំណែងទៅរស់នៅស្រែ
ចំការសោយសុខជីវិតចុងក្រោយ ចំពោះយើងពិតមែនតែថ្ងៃក្រោយមិនអាចជួបមុខអស់លោក បានញឹញាប់ ក៏ប៉ុន្តែឲ្យតែអស់លោកបានសេចក្តីសុខយើងសប្បាយព្រះទ័យណាស់ទៅហើយ តើអស់លោកយល់
យ៉ាងណាដែរ?

គ្រប់គ្នាជាមេទ័ពដែលកំពុងមានអំណាចយ៉ាងពេញដៃ និងខែងរែងនោះ ក្រោយពីស្តាប់ព្រះរាជបន្ទូលដែល
ទន់ភ្លន់ តែបង្កប់នូវភាពបង្ខំបែបនេះចប់ក៏ឈប់សួរដេញដោលរកពីមូលហេតុអ្វីទៀតហើយ ពិតមែន
តែក្នុងចិត្តម្នាក់ៗមួយម៉ឺនមិនយល់ព្រម ក៏ប៉ុន្តែក្នុងទីនេះក្នុងកាលៈទេសៈនេះនិងនឹកឃើញចរិកបោកប្រើ
របស់ ស្តេចចាវកន្លងមកនិងនឹកឃើញមេរៀនដល់ត្រើយសើយគូថក្នុងប្រវត្តិសាស្រ្តកន្លងមកគ្មានពាក្យ
អ្វីក្រៅពីស្រែកថា៖ អរគុណព្រះអង្គ សូមព្រះអង្គមានអាយុម៉ឺនឆ្នាំ។គ្រប់គ្នាដឹងថាឲ្យតែរក្សាបានក្បាល
មិនរត់ចោលស្មាវាជាសំណាងណាស់ទៅហើយនៅថ្ងៃទីពីរគ្រប់គ្នាក៏បានធ្វើលិខិតលាឈប់ជាបន្តបន្ទាប់………។

ដោយហេតុនេះប្រើពេលតែមួយរាត្រីប៉ុណ្ណោះ ស្តេចចាវបាន ដណ្តើមអំណាចទ័ពមកក្នុងដៃ ដោយសន្តិវិធី
កៅអីស្តេចចាវ រិតតែរឹងមាំអាចសោយឆ្ងាញ់ផ្ទុំលក់ដោយគ្មានកង្វល់ ។
នេះហើយហៅថា៖ (ដល់ត្រើយសើយគូថនោះ)៕
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments: